ព្រះត្រៃបិដក ភាគ ៥៤

 ​[​៧០​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​សំដែង​យ៉ាងនេះ​ហើយ​ ​វា​សេដ្ឋ​មាណព​ ​និង​ភារ​ទ្វា​ជ​មាណព​ ​ក៏​សរសើរ​ព្រះមានព្រះភាគ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​សូម​ព្រះ​គោតម​ដ៏​ចំរើន​ ​ចំណាំ​នូវ​ពួក​យើង​ ​ថា​ជា​ឧបាសក​ ​អ្នក​ដល់​សរណ​គម​ន៍​សើ្ម​ដោយ​ជីវិត​ ​ក្នុង​កាល​តាំង​អំពី​ថ្ងៃនេះ​ ​ជាដើម​តរៀងទៅ​។​

​ចប់​ ​វា​សេដ្ឋ​សូត្រ​ ​ទី៩​។​


​កោ​កាលិក​សូត្រ​ ​ទី១០​


 [​៧១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​កោ​កាលិក​ភិក្ខុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​កោ​កាលិក​ភិក្ខុ​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជា​អ្នកមាន​សេចក្តី​ប្រាថ្នា​លាមក​ ​លុះ​ក្នុង​អំណាច​នៃ​សេចក្តី​ប្រាថ្នា​លាមក​។​
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 636865596401969180
ទៅកាន់ទំព័រ៖