ព្រះត្រៃបិដក ភាគ ៥៦

 ​[​៣​]​ ​បុគ្គល​អ្នក​ស្ងប់​រម្ងាប់​ ​វៀរចាក​បាប​ ​ពោល​ពាក្យ​ដោយ​ឧបាយ​ប្រាជ្ញា​ ​ជា​អ្នក​មិន​រវើ​ររ​វាយ​ ​តែង​កំចាត់​បង់​នូវ​បាបធម៌​ ​(​ចាក​ខន្ធ​សន្តាន​)​ ​ដូច​ខ្យល់បក់​ផ្តាច់​ស្លឹកឈើ​។​
 ឮថា​ ​មហា​កោ​ដ្ឋិ​ត​ត្ថេ​រមាន​អាយុ​ ​បាន​ពោល​គាថា​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៤​]​ ​អ្នក​ចូរ​មើល​បញ្ញា​នេះ​ ​របស់​ព្រះ​តថាគត​ទាំងឡាយ​ ​ដូចជា​ភ្លើង​ដែល​រុងរឿង​ក្នុង​រាត្រី​ ​ព្រះ​តថាគត​ទាំងឡាយ​ ​ជា​អ្នក​ប្រទាន​ពន្លឺ​ចក្ខុ​ ​តែង​កំចាត់​បង់​សេចក្តី​សង្ស័យ​របស់​វេនេយ្យជន​ ​ដែល​មក​ហើយ​។​ ​
 ឮថា​ ​កង្ខា​រេ​វត​ត្ថេ​រមាន​អាយុ​ ​បាន​ពោល​គាថា​ដោយ​ប្រការ​ដូច្នេះ​។​
 [​៥​]​ ​បុគ្គល​គប្បី​នៅ​រួម​ជាមួយនឹង​ពួកសប្បុរស​ជា​បណ្ឌិត​ ​អ្នក​ឃើញ​ប្រយោជន៍​ ​ព្រោះ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​អ្នកមាន​ប្រាជ្ញាឈ្លាស​វៃ​ ​មិន​ប្រមាទ​ ​តែង​បាន​ប្រយោជន៍​ច្រើន​ ​ជ្រៅ​ ​ល្អិត​ម៉ត់ចត់​ ​ដែល​ឃើញ​បាន​ដោយ​ក្រ​។​ ​
 ឮថា​ ​បុ​ណ្ណ​ត្ថេ​រមាន​អាយុ​ ​ជា​បុត្រ​នាង​មន្តា​នី​ ​បាន​ពោល​គាថា​ដោយ​ប្រការ​ដូច្នេះ​។​ ​
 ​[​៦​]​ ​ភិក្ខុ​ណា​ ​ឈ្មោះ​ទព្វ​ ​ដែលគេ​ទូន្មាន​បាន​ដោយ​ក្រ​ ​បាន​ទូន្មាន​ដោយ​ការ​ទូន្មាន​ ​(​ឥន្ទ្រិយ​)​ ​ជា​ព្រះ​ថេរៈ​មានចិត្ត​សន្តោស​ ​ឆ្លង​សេចក្តី​សង្ស័យ​ ​មានជ័យ​ជំនះ​ ​ប្រាសចាក​សេចក្តី​តក់ស្លុត​ ​ភិក្ខុ​ទព្វ​មល្ល​បុត្ត​នោះ​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​បរិនិព្វាន​ហើយ​។​ ​
 ឮថា​ ​ទព្វ​ត្ថេ​រមាន​អាយុ​ ​បាន​ពោល​គាថា​ដោយ​ប្រការ​ដូច្នេះ​។​
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 636866441093642781
ទៅកាន់ទំព័រ៖