ព្រះត្រៃបិដក ភាគ ៥៦

 ​[​១០​]​ ​ដំណើរ​នៃ​អាត្មាអញ​មក​ល្អ​ហើយ​ ​មិនមែន​ប្រាសចាក​ ​(​បញ្ញា​)​ ​ទេ​ ​សេចក្តី​គិត​របស់​អាត្មាអញ​នោះ​ ​មិនមែន​ជា​ការ​គិតខុស​ទេ​ ​ព្រោះ​អាត្មាអញ​ ​បាន​សំរេច​គុណ​ដ៏​ប្រសើរ​នោះ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ចែក​ទុក​ហើយ​។​

​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​។​


 [​១១​]​ ​បុគ្គល​ដែល​បាន​ដល់​នូវ​វេទ​ ​ជា​អ្នក​សន្តោស​ ​មានខ្លួន​សង្រួម​ហើយ​ ​មិន​ជាប់​ចំពាក់​ក្នុង​ធម៌​ទាំងពួង​ ​គឺ​តណ្ហា​ ​ទិដ្ឋិ​ទេ​ ​រមែង​កំចាត់​ចេញ​នូវ​សេចក្តី​អាល័យ​ក្នុង​លោក​នេះ​ ​និង​លោកខាងមុខ​បាន​ ​ព្រោះ​ដឹង​ច្បាស់​នូវ​ទី​កើត​ ​និង​ទី​រលត់​នៃ​លោក​។​

​បុណ្ណ​មា​សត្ថេ​រ​។​


​ឧទាន​


​និយាយ​អំពី​សុ​ភូ​តិ​ត្ថេ​រ​ ​១​ ​មហា​កោ​ដ្ឋិ​ត​ត្ថេ​រ​ ​១​ ​កង្ខា​រេ​វត​ត្ថេ​រ​ ​១​ ​បុ​ណ្ណ​មន្តា​នី​បុត្ត​ ​១​ ​ទព្វ​មល្ល​បុត្ត​ ​១​ ​សី​ត​វនិ​យត្ថេ​រ​ ​១​ ​ភល្លិ​យត្ថេ​រ​ ​១​ ​វី​រត្ថេរ​ ​១​ ​បិ​លិ​ន្ទវ​ច្ឆ​ត្ថេ​រ​ ​១​ ​បុណ្ណ​មា​សត្ថេ​រ​ ​អ្នក​កំចាត់​បង់​ងងឹត​ ​១​។​

​ចប់​ ​បឋម​វគ្គ​។​

ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 636866442406217856
ទៅកាន់ទំព័រ៖