ព្រះត្រៃបិដក ភាគ ៥៦
ថេរគាថា ឯកនិបាត បញ្ចមវគ្គ
[៤២] ផ្លេកបន្ទោរ តែងដាលច្រវាត់ទៅកាន់ចន្លោះភ្នំវេភារៈផង ភ្នំបណ្ឌវៈផង ចំណែកខាងភិក្ខុជាបុត្តរបស់ព្រះមានព្រះភាគ ព្រះអង្គជាបុគ្គលនឹងធឹង ឥតមានគូប្រៀប ក៏តែងចូលទៅកាន់ចន្លោះភ្នំ ចំរើនឈាន។
សិរីវឌ្ឍត្ថេរ។
[៤៣] ម្នាលនាងហលា ម្នាលនាងឧបហលា ម្នាលនាងសីសុបហលា នាងទាំងឡាយ
(១) ឈ្មោះហលា ឈ្មោះឧបហលា ឈ្មោះសីសុបហលា ចូរជាអ្នកមានសតិខ្ជាប់ខ្ជួនចុះ (ដ្បិតព្រះសារីបុត្តជាបង) របស់នាងទាំងឡាយ បានមកត្រង់ហើយ ដូចអ្នកបាញ់រោមកន្ទុយទ្រាយ។
ខទិរវនិយត្ថេរ។
[៤៤] អញរួចស្រឡះហើយ ផុតស្រឡះហើយដោយប្រពៃ អញរបូតស្រឡះហើយ ចាកអាការគម
(២) ៣យ៉ាង គឺ
(១) នាងសារីព្រាហ្មណី មានកូន ៧នាក់ គឺឧបតិស្សកុមារ (សារីបុត្ត) ១ ចុន្ទៈ ១ ឧបសេន ១ ខទិរវនិយត្ថេរ ១ នាងហលា ១ ឧបហលា ១ សីសុបហលា ១។ គម្ពីរខ្លះថា ចាលា ឧបចាលា សីសុបចាលា។ (២) ពាក្យថា អាការគមក្នុងទីនេះ សំដៅយកពាក្យចំអក ឬបន្តុះបង្អាប់ ព្រោះថា ការកាន់កណ្តៀវច្រូតស្រូវ កាន់យាមនង្គ័លភ្ជួរដី និងការដែលកាន់ចបកាប់ដីទាំងអស់នេះ សុទ្ធតែឱនបន្ទន់ខ្លួន ដូចមនុស្សគម។ អដ្ឋកថា។
ID: 636866448122944834
ទៅកាន់ទំព័រ៖