ព្រះត្រៃបិដក ភាគ ៥៦

​ទុក​និបាត​
​ថេរគាថា​ ​ទុក​និបាត​ ​បឋម​វគ្គ​


 [​១២២​]​ ​ភព​នីមួយ​ ​ជាស​ភាព​ទៀងទាត់​មិន​មាន​ទេ​ ​សូម្បី​សង្ខារ​ទំាង​ឡាយ​ ​ជាស​ភាព​ទៀងទាត់​ ​ក៏​មិន​មាន​ ​ខន្ធ​ទាំងឡាយ​នោះ​ ​រមែង​កើតឡើង​ ​ច្យុត​ទៅមក​ ​ៗ​។​ ​ខ្ញុំ​បានដឹង​ច្បាស់​នូវ​ទោស​នុ៎ះហើយ​ ​ជា​អ្នក​មិន​ត្រូវការ​ដោយ​ភព​ទេ​ ​បាន​រលាស់​ចាក​កា​មទំាង​ពួង​ហើយ​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​ខ្ញុំ​ក៏បាន​ដល់ហើយ​។​
 ឮថា​ ​ឧត្តរ​ត្ថេ​រមាន​អាយុ​ ​បាន​សំដែង​នូវ​គា​ថា​ទំាង​ឡាយ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១២៣​]​ ​ជីវិត​ ​(​របស់ខ្ញុំ​)​នេះ​ ​រមែង​មិន​មាន​ ​ព្រោះ​ការ​មិន​ប្រព្រឹត្តិ​ទៅ​ ​អាហារ​មិនមែន​ធ្វើឲ្យ​ស្ងប់​ដល់​ហ្ឫទ័យ​បានទេ​ ​គ្រោង​កាយ​ ​តំា​ងនៅ​បាន​ដោយ​អាហារ​ ​ខ្ញុំ​ប្រព្រឹត្ត​នូវ​ការស្វែងរក​ ​ព្រោះ​ឃើញ​ដូច្នេះ​។​ ​ការសំពះ​ ​និង​ការ​បូជា​ណា​ ​ដែល​មាន​ក្នុង​ត្រ​កូល​ទំាំង​ឡាយ​ ​បណ្ឌិ​ត​ទំាំង​ឡាយ​ ​បាន​ពោល​នូវ​ការសំពះ​ ​និង​បូជា​នោះ​ ​ថា​ដូចជា​ភក់​ ​សរ​ ​គឺ​កិលេស​ដ៏​ល្អិត​ ​គេ​ដក​បាន​ដោយ​ក្រ​ ​សក្ការៈ​ ​ក៏​បុរស​អាក្រក់​លះ​បាន​ដោយ​ក្រ​។​
 ឮថា​ ​បិ​ណ្ឌោ​លភារ​ទ្វា​ជ​ត្ថេ​រ​ដ៏​មាន​អាយុ​ ​បាន​សំដែង​នូវ​គា​ថា​ទំាង​ឡាយ​ដោយ​ប្រការ​ដូច្នេះ​។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 636866474443000255
ទៅកាន់ទំព័រ៖