ព្រះត្រៃបិដក ភាគ ៥៦
[១៣៧] ស្រីឈ្មោះនាងកាឡី មានសរីៈធំ មានរូបខ្មៅដូចក្អែក បំបាក់ភ្លៅម្ខាង ហើយបំបាក់ភ្លៅម្ខាងទៀត បំបាក់ដៃម្ខាង ហើយបំបាក់ដៃម្ខាងទៀត ទំលាយនូវក្បាល (របស់មនុស្សស្លាប់ ធ្វើឲ្យមានខួរហូរចេញ ) ដូចឆ្នាំងទធិ ស្រីនុ៎ះអង្គុយរៀបចំ (សរីរៈសពនោះ) បុគ្គលណា អ្នកមិនឈ្លាសវៃ តែងធ្វើនូវឧបធិកិ្កលេស បុគ្គលនោះ ជាមនុស្សល្ងង់ រមែងដល់នូវសេចក្តីទុក្ខរឿយៗ ព្រោះហេតុនោះ បុគ្គលកាលដឹង មិនគួរធ្វើឧបធិឡើយ អាត្មាអញ សូមកុំឲ្យមានក្បាលបែកធ្លាយ ដេក (ស្តូកស្តឹង) ទៀតឡើយ។
មហាកាឡត្ថេរ។
[១៣៨] បុគ្គលអ្នកមានក្បាលត្រងោល ដណ្តប់សង្ឃាដី ជាអ្នកបានបាយ ទឹក សំពត់ និងទីដេក ឈ្មោះថាបានវត្ថុជាសត្រូវច្រើន។ ភិក្ខុអ្នកមានសតិ លុះដឹងទោសនុ៎ះ ថាជាភ័យធំ ក្នុងសក្ការៈទំាំងឡាយហើយ គួរជាអ្នកមានលាភតិច មិនឈ្លក់ដោយលាភ វៀរឲ្យស្រឡះ។
តិស្សត្ថេរ។
[១៣៩] សក្យបុត្តទំាងឡាយ ជាសំឡាញ់នឹងគ្នា បានលះបង់នូវភោគសម្បត្តិជាច្រើន (ទៅនៅ) ក្នុងព្រៃឈ្មោះបាចីនវង្សទាយៈ ត្រេកអរចំពោះវត្ថុដែលតំាងនៅក្នុងបាត្រ ដោយការស្វែងរក
ID: 636866476949153598
ទៅកាន់ទំព័រ៖