ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ទុក​និបាត​ ​តតិយ​វគ្គ​


 [​១៤២​]​ ​ខន្ធ​ទាំងឡាយ​ ​ខ្ញុំ​កំណត់​ដឹង​ហើយ​ ​តណ្ហា​ ​ខ្ញុំ​ដកចេញ​ស្រឡះ​ហើយ​ ​ពោជ្ឈង្គ​ ​ខ្ញុំ​បាន​ចំរើន​ហើយ​ ​ការ​ក្ស័យ​ទៅ​នៃ​អាសវៈ​ ​ខ្ញុំ​ក៏បាន​ដល់ហើយ​។​ ​ខ្ញុំ​នោះ​ ​លុះ​កំណត់​ដឹង​ខន្ធ​ហើយ​ ​លុះ​ដកចេញ​នូវ​បណ្ដាញ​ ​គឺ​តណ្ហា​ហើយ​ ​លុះ​ចំរើន​ពោជ្ឈង្គ​ហើយ​ ​ក៏​ទៅជា​អ្នក​មិន​មាន​អាសវៈ​ ​នឹង​បរិនិព្វាន​។​

​ឧត្ដរត្ថេរ​។​


 [​១៤៣​]​ ​ប្រាសាទ​មាស​ ​ខាង​ទទឹង​ ​មានសន្ទុះ​នៃ​សរ​ ​១៦​ ​[​សន្ទុះ​សរ​ ​១៦នោះ​ ​បើ​គិតជា​យោជន៍​ ​ត្រូវ​កន្លះ​យោជន៍​។​]​ ​ខាង​កំពស់​ ​មានសន្ទុះ​នៃ​សរ​ ​១​ ​ពាន់​ ​[​សន្ទុះ​សរ​ ​១ពាន់​ ​បើ​គិតជា​យោជន៍​ ​បាន​ ​៥យោជន៍​។​ ​អដ្ឋកថា​។​]​ ​របស់​ព្រះរាជា​អង្គ​ណា​ ​ព្រះរាជា​អង្គ​នោះ​ ​ទ្រង់ព្រះ​នាម​ថា​ ​បនា​ទៈ​។​ ​ប្រាសាទ​នោះ​ ​មានសន្ទុះ​នៃ​សរ​ ​១ពាន់​ ​មាន​ជាន់​ជាច្រើន​ ​មាន​ទង់ជ័យ​ជាច្រើន​ ​សំរេច​ដោយ​កែវមណី​ខៀវ​ ​អ្នករបាំ​ ​ក៏បាន​រាំ​លើ​ប្រាសាទ​នោះ​ ​អ្នករបាំ​ ​៦.០០០​ ​នាក់​ ​(​តែង​រាំ​)​ ​ក្នុង​ជាន់ទី៧​។​

​ភទ្ទ​ជី​ត្ថេ​រ​។​


 [​១៤៤​]​ ​ខ្ញុំ​ជា​ភិក្ខុ​មានស្មារតី​ ​មាន​បញ្ញា​ ​មាន​កម្លាំង​ព្យាយាម​ម៉ឺងម៉ាត់​ ​បាន​រលឹក​ឃើញ​អស់​ ​៥០០កប្ប​ ​ដូច​មួយ​រាត្រី​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636866477902978154
ទៅកាន់ទំព័រ៖