ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ទុក​និបាត​ ​បញ្ច​ម​វគ្គ​


 [​១៦២​]​ ​ឱ​!​ ​ព្រះពុទ្ធ​ ​ឱ​!​ ​ព្រះធម៌​ ​ឱ​!​ ​សម្បទា​របស់​ព្រះ​សាស្ដា​នៃ​យើង​ទាំងឡាយ​ ​ដែល​សាវ័ក​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ធម៌​ប្រាកដ​ដូច្នោះ​។​ ​សក្កា​យ​ ​គឺ​បញ្ចុ​បា​ទា​នក្ខន្ធ​ ​អាត្មាអញ​បាន​ហើយ​ក្នុង​កប្ប​ទាំងឡាយ​រាប់​មិនបាន​ ​រាងកាយ​នេះ​ ​ជាទីបំផុត​របស់​បញ្ចុ​បា​ទា​នក្ខន្ធ​ទាំងនោះ​ ​រាងកាយ​នេះ​ ​ជា​ខាងក្រោយ​របស់​បញ្ចុ​បា​ទា​នក្ខន្ធ​ទាំងនោះ​ ​សង្សារ​ប្រកបដោយ​ជាតិ​ ​និង​មរណៈ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​

​កុមារ​កស្សប​ត្ថេ​រ​។​


 [​១៦៣​]​ ​ភិក្ខុ​ណា​នៅក្មេង​ ​ប្រកប​ព្យាយាម​ក្នុង​ព្រះពុទ្ធ​សាសនា​ ​នាកាល​ពួក​សត្វ​កំពុង​ដេកលក់​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ភ្ញាក់​រលឹក​ ​ជីវិត​របស់​ភិក្ខុ​នោះ​ ​មិន​សោះសូន្យ​ទេ​។​ ​ហេតុ​នោះ​ ​អ្នកមាន​ប្រាជ្ញា​ ​កាល​រលឹក​ឃើញ​នូវ​សាសនា​នៃ​ព្រះពុទ្ធ​ទាំងឡាយ​ហើយ​ ​គួរ​ប្រក​បរឿយៗ​ ​នូវ​សទ្ធា​ ​សីល​ ​សេចក្ដី​ជ្រះថ្លា​ ​និង​ការ​ឃើញ​ធម៌​។​

​ធម្ម​បា​លត្ថេរ​។​


 [​១៦៤​]​ ​ភិក្ខុ​ណាមួយ​បាន​លះបង់​មានះ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​មាន​ឥន្ទ្រិយ​ដល់​នូវ​សេចក្ដី​ស្ងប់​រម្ងាប់​ ​ដូច​សេះ​ដែល​សារថី​បង្ហាត់​ល្អ​ហើយ​ ​ទុកជា​ពួក​ទេវតា​ ​ក៏​ស្រឡាញ់​ភិក្ខុ​អ្នក​មិន​ញាប់ញ័រ​នោះ​។​
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 636866481834213008
ទៅកាន់ទំព័រ៖