ព្រះត្រៃបិដក ភាគ ៥៦

​សភាវៈ​ទាំងពីរ​ ​គឺ​កុសលធម៌​ ​១​ ​អកុសលធម៌​ ​១​ ​មិនមែន​មានផល​ស្មើគ្នា​ទេ​ ​អកុសលធម៌​ ​នាំ​សត្វ​ទៅកាន់​នរក​ ​កុសលធម៌​ញ៉ាំង​សត្វ​ឲ្យ​ដល់​នូវ​សុគតិ​។​ ​
 ព្រោះហេតុនោះ​ ​បុគ្គល​កាល​មានចិត្ត​រីករាយ​ចំពោះ​ព្រះ​សុគត​ ​ជាតា​ទិ​បុគ្គល​យ៉ាងនេះ​ ​គប្បី​ធ្វើ​សេចក្ដី​ពេញចិត្ត​ក្នុង​ធម៌​ទាំងឡាយ​ ​សាវ័ក​ទាំងឡាយ​របស់​ព្រះ​សុគត​ដ៏​ប្រសើរ​ ​ឋិតនៅ​ក្នុង​ធម៌​ ​ជា​អ្នកប្រាជ្ញ​ ​បាន​ដល់​នូវ​ទីពឹង​ដ៏​ប្រសើរ​លើស​ ​រមែង​នាំ​ខ្លួន​ចេញ​ ​(​ចាក​វដ្ដទុក្ខ​បាន​)​។​ ​ឫសគល់​នៃ​បូស​ ​គឺ​អវិជ្ជា​ ​ខ្ញុំ​ព្រះអង្គ​បាន​កំចាត់​បង់​ហើយ​ ​បណ្ដាញ​ ​គឺ​តណ្ហា​ ​ខ្ញុំ​ព្រះអង្គ​បាន​ដក​ចោល​ហើយ​។​ ​
 ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សង្សារ​អស់ហើយ​ ​កិលេស​ជា​គ្រឿង​ខ្វល់​ ​មិន​មានដល់​ខ្ញុំ​ព្រះអង្គ​ឡើយ​ ​ដូចជា​ព្រះចន្ទ្រ​ក្នុង​ថ្ងៃពេញបូណ៌​មី​ ​ដែល​ប្រាសចាក​ទោស​ ​គឺ​ពពក​ជាដើម​។​

​ធម្មិក​ត្ថេ​រ​។​


 [​១៩៧​]​ ​កុក​មាន​ស្លាបស​ស្អាត​ ​ត្រូវ​ភ័យ​អំពី​មេឃ​ខ្មៅ​គម្រាម​ហើយ​ ​ក៏​ស្វែងរក​សំបុក​ ​ហើរ​ទៅកាន់​សំបុក​ក្នុង​កាលណា​ ​កាលណោះ​ ​ទន្លេ​ឈ្មោះ​អជ​ករណី​ ​ក៏​ញ៉ាំង​អាត្មាអញ​ឲ្យ​ត្រេកអរ​។​ ​កុក​មាន​ស្លាបស​ស្អាត​ ​ត្រូវ​ភ័យ​អំពី​មេឃ​ខ្មៅ​គម្រាម​ហើយ​ ​មិនឃើញ​ទី​ពួន​ ​ក៏​ស្វែងរក​ទី​ពួន​ក្នុង​កាលណា​ ​កាលណោះ​ ​ទន្លេ​ឈ្មោះ​អជ​ករណី​ ​ញ៉ាំង​អាត្មាអញ​ឲ្យ​ត្រេកអរ​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636866491028588896
ទៅកាន់ទំព័រ៖