ព្រះត្រៃបិដក ភាគ ៥៦

ថេរគាថា​ ​ឯក​និបាត​ ​បញ្ច​ម​វគ្គ​


 [​៤២​]​ ​ផ្លេកបន្ទោរ​ ​តែង​ដាល​ច្រវាត់​ទៅកាន់​ចន្លោះភ្នំ​វេ​ភារៈ​ផង​ ​ភ្នំ​បណ្ឌវៈ​ផង​ ​ចំណែកខាង​ភិក្ខុ​ជា​បុត្ត​របស់​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ជា​បុគ្គល​នឹងធឹង​ ​ឥតមាន​គូ​ប្រៀប​ ​ក៏​តែង​ចូល​ទៅកាន់​ចន្លោះភ្នំ​ ​ចំរើន​ឈាន​។​ ​

​សិរី​វ​ឌ្ឍ​ត្ថេ​រ​។​


 [​៤៣​]​ ​ម្នាល​នាង​ហលា​ ​ម្នាលនាង​ឧប​ហលា​ ​ម្នាលនាង​សី​សុប​ហលា​ ​នាង​ទាំងឡាយ​(​១​)​ ​ឈ្មោះ​ហលា​ ​ឈ្មោះ​ឧប​ហលា​ ​ឈ្មោះ​សី​សុប​ហលា​ ​ចូរ​ជា​អ្នកមាន​សតិ​ខ្ជាប់ខ្ជួន​ចុះ​ ​(​ដ្បិត​ព្រះ​សារីបុត្ត​ជា​បង​)​ ​របស់​នាង​ទាំងឡាយ​ ​បាន​មក​ត្រង់​ហើយ​ ​ដូច​អ្នក​បាញ់​រោម​កន្ទុយ​ទ្រាយ​។​

​ខ​ទិ​រ​វនិ​យត្ថេ​រ​។​


 [​៤៤​]​ ​អញ​រួច​ស្រឡះ​ហើយ​ ​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ​ ​អញ​របូត​ស្រឡះ​ហើយ​ ​ចាក​អាការ​គម​(​២​)​ ​៣យ៉ាង​ ​គឺ
​(​១​)​ ​នាង​សារី​ព្រាហ្មណី​ ​មានកូន​ ​៧នាក់​ ​គឺ​ឧប​តិ​ស្ស​កុមារ​ ​(​សារីបុត្ត​)​ ​១​ ​ចុន្ទៈ​ ​១​ ​ឧប​សេន​ ​១​ ​ខ​ទិ​រ​វនិ​យត្ថេ​រ​ ​១​ ​នាង​ហលា​ ​១​ ​ឧប​ហលា​ ​១​ ​សី​សុប​ហលា​ ​១​។​ ​គម្ពីរ​ខ្លះ​ថា​ ​ចា​លា​ ​ឧប​ចា​លា​ ​សី​សុប​ចា​លា​។​ ​(​២​)​ ​ពាក្យ​ថា​ ​អាការ​គម​ក្នុង​ទីនេះ​ ​សំដៅយក​ពាក្យចំ​អក​ ​ឬ​បន្តុះ​បង្អាប់​ ​ព្រោះថា​ ​ការ​កាន់​ក​ណ្តៀវ​ច្រូតស្រូវ​ ​កាន់​យាមនង្គ័ល​ភ្ជួរ​ដី​ ​និង​ការដែល​កាន់​ចបកាប់​ដី​ទាំងអស់​នេះ​ ​សុទ្ធតែ​ឱន​បន្ទន់ខ្លួន​ ​ដូច​មនុស្ស​គម​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 636866448122944834
ទៅកាន់ទំព័រ៖