ព្រះត្រៃបិដក ភាគ ៥៦

 [​១០៦​]​ ​បុគ្គល​អ្នក​ឈ្លាសវៃ​ ​ទោះបី​អផ្សុក​ ​រមែង​មិន​នៅ​ ​(​ក្នុង​អាវាស​ដែល​មិន​សប្បាយ​)​ ​សូម្បី​កាល​ត្រេកអរ​ក៏​ចៀសចេញ​ ​មិន​គប្បី​នៅ​គ្រប់គ្រង​លំនៅ​ ​ដែល​ប្រកបដោយ​អំពើ​មិនជា​ប្រយោជន៍​ទេ​។​

​មលិ​ត​វម្ភ​ត្ថេ​រ​។​


 [​១០៧​]​ ​អត្ថ​មាន​អា​ថ៌​កំ​បំាង​ច្រើន​ ​ទ្រទ្រង់​លក្ខណៈ​ដ៏​ច្រើន​ ​ជន​ឥត​ប្រាជ្ញា​ ​ឃើញ​អង្គ​នៃ​អត្ថ​តែមួយ​ ​ចំណែក​បណ្ឌិត​ជា​អ្នក​ឃើញ​អត្ថ​ដ៏​ច្រើន​។​

​សុ​ហេ​មន្ត​ត្ថេ​រ​។​


 ​[​១០៨​]​ ​ខ្ញុំ​រំពឹង​ឃើញ​ហើយ​ ​ទើប​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ត្រៃវិជ្ជា​ ​ខ្ញុំ​បាន​ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​ធម្ម​សំ​វរ​ត្ថេ​រ​។​


 [​១០៩​]​ ​ខ្ញុំ​មាន​អាយុ​ប្រកបដោយ​ឆ្នាំ​ ​១២០​ ​ទើប​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ត្រៃវិជ្ជា​ ​ខ្ញុំ​បាន​ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​ធម្ម​ស​ដបិ​តុ​ត្ថេ​រ​។​


 [​១១០​]​ ​ភិក្ខុ​នេះ​ត្រេកអរ​ក្នុង​ទីស្ងាត់​ហើយ​ ​តែ​ក្រែង​មិន​អើពើ​នឹង​សាសនា​របស់​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ដ៏​ក្រៃលែង​ទេ​ឬ​ ​ភិក្ខុ​នេះ​ ​ជា​អ្នកមាន​ឥន្ទ្រិយ​តំា​ងនៅ​ជាប្រក្រតី​ ​នៅក្នុង​ទីស្ងាត់​ដូច្នោះ​ ​ដូចជា​ម្រឹគ​ញី​ ​ប្រកបដោយ​ជាតិ​នៅក្មេង​ ​ដែល​នៅក្នុង​ព្រៃ​។​

​សង្ឃ​រក្ខិត​ត្ថេ​រ​។​

ថយ | ទំព័រទី ១៦៩ | បន្ទាប់
ID: 636866457685661790
ទៅកាន់ទំព័រ៖