ព្រះត្រៃបិដក ភាគ ៥៦

​ថេរគាថា​ ​ឯក​និបាត​ ​ទ្វា​ទសម​វគ្គ​


 [​១១២​]​ ​ការ​បួស​ជា​ការក្រ​ពិត​ ​គ្រឹះស្ថាន​បុគ្គល​គ្រប់គ្រង​បាន​ដោយ​ក្រ​ ​ព្រះធម៌​ ​ជាស​ភាព​ជ្រាលជ្រៅ​ ​ភោ​គៈ​ទំាំង​ឡាយ​ ​រកបាន​ដោយ​ក្រ​ ​ការប្រព្រឹត្តិ​ ​(​ចិញ្ចឹម​ជិ​វិត​)​ ​របស់​យើង​ ​ដោយ​បច្ច័យ​តាម​មាន​ ​តាម​បាន​ ​ក៏​ជា​ការក្រ​ ​យើង​គួរ​គិត​នូវ​អនិច្ចតាធម៌​ឲ្យ​រឿយ​ ​ៗ​ ​វិញ​។​

​ជេន្ត​ត្ថេ​រ​។​


 ​[​១១៣​]​ ​ខ្ញុំ​មាន​វិជ្ជា​ ​៣​ ​មានការ​ដុត​កិលេស​ច្រើន​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ចេ​តោ​សមថៈ​ ​(​ការ​ស្ងប់​រម្ងាប់ចិត្ត​)​ ​ប្រយោជន៍​របស់​ខ្លួន​ ​ខ្ញុំ​បាន​ដល់ហើយ​ ​ពុទ្ធសាសនា​ ​ខ្ញុំ​ក៏បាន​ធ្វើ​ហើយ​។​

​វ​ច្ឆ​គោ​ត​ត្ថេ​រ​។​


 [​១១៤​]​ ​ភ្នំ​ថ្ម​ទំាំ​ងនោះ​ ​មាន​ទឹកថ្លា​ ​មាន​ថ្ម​ដ៏​ក្រាស់​ ​ដែល​ប្រកបដោយ​ម្រឹគ​ ​មាន​កន្ទុយ​ដូច​គោ​ ​(​ស្វា​ខ្មៅ​)​ ​ដ៏​ដេរដាស​ដោយសា​រាយ​ក្នុងទឹក​ ​តែង​ញុំាង​ខ្ញុំ​ឲ្យ​ត្រេកអរ​ ​(​សុខចិត្ត​នៅ​បាន​)​។​

​វន​វ​ច្ឆ​ត្ថេ​រ​។​


 ​[​១១៥​]​ ​កាលបើ​ជីវិត​សូន្យ​ថយ​ទៅ​ ​សេចក្តីល្អ​របស់​សមណៈ​ ​នឹង​មាន​មក​ក្នុង​ទីណា​ ​ដល់​បុគ្គល​អ្នក​ធ្ងន់​ក្នុង​កាយ​ដ៏​អាក្រក់​ ​ជាប់​ដោយ​សេចក្តី​សុខ​ក្នុង​សរីរៈ​។​

​អធិ​មុ​ត្ត​ត្ថេ​រ​។​

ថយ | ទំព័រទី ១៧១ | បន្ទាប់
ID: 636866472973466202
ទៅកាន់ទំព័រ៖