ព្រះត្រៃបិដក ភាគ ៥៦
ថេរគាថា ទុកនិបាត តតិយវគ្គ
[១៤២] ខន្ធទាំងឡាយ ខ្ញុំកំណត់ដឹងហើយ តណ្ហា ខ្ញុំដកចេញស្រឡះហើយ ពោជ្ឈង្គ ខ្ញុំបានចំរើនហើយ ការក្ស័យទៅនៃអាសវៈ ខ្ញុំក៏បានដល់ហើយ។ ខ្ញុំនោះ លុះកំណត់ដឹងខន្ធហើយ លុះដកចេញនូវបណ្ដាញ គឺតណ្ហាហើយ លុះចំរើនពោជ្ឈង្គហើយ ក៏ទៅជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន។
ឧត្ដរត្ថេរ។
[១៤៣] ប្រាសាទមាស ខាងទទឹង មានសន្ទុះនៃសរ ១៦ [សន្ទុះសរ ១៦នោះ បើគិតជាយោជន៍ ត្រូវកន្លះយោជន៍។] ខាងកំពស់ មានសន្ទុះនៃសរ ១ ពាន់ [សន្ទុះសរ ១ពាន់ បើគិតជាយោជន៍ បាន ៥យោជន៍។ អដ្ឋកថា។] របស់ព្រះរាជាអង្គណា ព្រះរាជាអង្គនោះ ទ្រង់ព្រះនាមថា បនាទៈ។ ប្រាសាទនោះ មានសន្ទុះនៃសរ ១ពាន់ មានជាន់ជាច្រើន មានទង់ជ័យជាច្រើន សំរេចដោយកែវមណីខៀវ អ្នករបាំ ក៏បានរាំលើប្រាសាទនោះ អ្នករបាំ ៦.០០០ នាក់ (តែងរាំ) ក្នុងជាន់ទី៧។
ភទ្ទជីត្ថេរ។
[១៤៤] ខ្ញុំជាភិក្ខុមានស្មារតី មានបញ្ញា មានកម្លាំងព្យាយាមម៉ឺងម៉ាត់ បានរលឹកឃើញអស់ ៥០០កប្ប ដូចមួយរាត្រី។
ID: 636866477902978154
ទៅកាន់ទំព័រ៖