ព្រះត្រៃបិដក ភាគ ៥៦
សភាវៈទាំងពីរ គឺកុសលធម៌ ១ អកុសលធម៌ ១ មិនមែនមានផលស្មើគ្នាទេ អកុសលធម៌ នាំសត្វទៅកាន់នរក កុសលធម៌ញ៉ាំងសត្វឲ្យដល់នូវសុគតិ។
ព្រោះហេតុនោះ បុគ្គលកាលមានចិត្តរីករាយចំពោះព្រះសុគត ជាតាទិបុគ្គលយ៉ាងនេះ គប្បីធ្វើសេចក្ដីពេញចិត្តក្នុងធម៌ទាំងឡាយ សាវ័កទាំងឡាយរបស់ព្រះសុគតដ៏ប្រសើរ ឋិតនៅក្នុងធម៌ ជាអ្នកប្រាជ្ញ បានដល់នូវទីពឹងដ៏ប្រសើរលើស រមែងនាំខ្លួនចេញ (ចាកវដ្ដទុក្ខបាន)។ ឫសគល់នៃបូស គឺអវិជ្ជា ខ្ញុំព្រះអង្គបានកំចាត់បង់ហើយ បណ្ដាញ គឺតណ្ហា ខ្ញុំព្រះអង្គបានដកចោលហើយ។
ខ្ញុំព្រះអង្គនោះ មានសង្សារអស់ហើយ កិលេសជាគ្រឿងខ្វល់ មិនមានដល់ខ្ញុំព្រះអង្គឡើយ ដូចជាព្រះចន្ទ្រក្នុងថ្ងៃពេញបូណ៌មី ដែលប្រាសចាកទោស គឺពពកជាដើម។
ធម្មិកត្ថេរ។
[១៩៧] កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ ក៏ស្វែងរកសំបុក ហើរទៅកាន់សំបុកក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ក៏ញ៉ាំងអាត្មាអញឲ្យត្រេកអរ។ កុកមានស្លាបសស្អាត ត្រូវភ័យអំពីមេឃខ្មៅគម្រាមហើយ មិនឃើញទីពួន ក៏ស្វែងរកទីពួនក្នុងកាលណា កាលណោះ ទន្លេឈ្មោះអជករណី ញ៉ាំងអាត្មាអញឲ្យត្រេកអរ។
ID: 636866491028588896
ទៅកាន់ទំព័រ៖