ព្រះត្រៃបិដក ភាគ ៥៦

​រឿង​មដ្ឋ​កុណ្ឌ​លិ​ប្រេត​ ​ទី៥​


 [​១៧​]​ ​អ្នកមាន​គ្រឿងប្រដាប់​ហើយ​ ​មាន​ក​ណ្ឌល​ដ៏​រលីង​ ​។​បេ​។​
 (​ត្រូវ​មើលក្នុង​រឿង​ទី​ ​៩​ ​នៃ​សុ​និ​ក្ខិ​ត្ត​វគ្គទី​ ​៧​ ​ក្នុង​វិមានវត្ថុ​ចុះ​)​

​ចប់​ ​រឿង​មដ្ឋ​កុណ្ឌ​លិ​ប្រេត​ ​ទី៥​។​


​រឿង​ក​ណ្ហ​ប្រេត​ ​ទី៦​


 [​១៨​]​ ​(​រោ​ហិ​ណេយ្យ​អាមាត្យ​ ​ក្រាបទូល​ថា​)​ ​បពិត្រ​ព្រះ​ក​ណ្ហៈ​ ​ព្រះអង្គ​ផ្ទំ​ធ្វើអ្វី​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​ប្រយោជន៍អ្វី​ដល់​ព្រះអង្គ​ដោយ​ការ​ផ្ទំ​ ​ឥឡូវនេះ​ ​ខ្យល់​កំពុងតែ​កំរើក​ ​ឡើង​ ​ដល់​ព្រះរាជ​កនិដ្ឋ​ដែល​ដូចជា​ហ្ឫទ័យ​ ​និង​ចក្ខុ​ខាងស្ដាំ​របស់​ព្រះអង្គ​ ​បពិត្រ​ព្រះអង្គ​មាន​ព្រះកេសា​ល្អ​ ​ឃដ​បណ្ឌិត​កំពុងតែ​រវើរវាយ​។​
 ព្រះបាទ​កេស​វៈ​ ​ទ្រង់​បាន​ស្ដាប់​ពាក្យ​នោះ​ ​របស់​រោ​ហិ​ណេយ្យ​អាមាត្យ​នោះ​ហើយ​ ​ក៏​ស្លុត​ក្នុង​ព្រះ​ហ្ឫទ័យ​ ​ទ្រង់​ក្រោក​ចាក​ក្រឡាព្រះបន្ទំ​ ​ហើយ​ទ្រង់​ទង្គឹះ​ខ្សឹកខ្សួល​ ​ព្រោះ​សេចក្ដីសោក​ចំពោះ​ព្រះ​កនិដ្ឋ​។​ ​
 អ្នកមាន​សភាព​ជា​មនុស្ស​ឆ្កួត​ទេ​ដឹង​ ​បាន​ជា​ត្រាច់​ទៅ​សព្វ​ស្រុក​ទ្វារ​កៈ​នេះ​ ​ហើយ​ស្រែក​ថា​ ​ទន្សាយ​ៗ​ ​ដូច្នេះ​ ​អ្នក​ចង់បាន​ទន្សាយ​អ្វី​ ​ទន្សាយ​មាស​ ​ទន្សាយ​កែវ​ណី​ ​ទន្សាយ​ទង់ដែង​ ​ឬមួយ​ទន្សាយ​ប្រាក់​ ​ទន្សា​យស​ង្ខ័​ ​សិលា​ ​កែ​វប្រ​ពាឡ​ ​យើង​នឹង​ប្រើ​គេ​ឲ្យ​ធ្វើ​ទន្សាយ​ឲ្យ​អ្នក​ ​
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 636866409297464143
ទៅកាន់ទំព័រ៖