ព្រះត្រៃបិដក ភាគ ៥៧
ស្ទឹងទាំងនោះ ក៏អាចបន្សាត់ចោលនូវបុណ្យរបស់អ្នកបានដែរ ព្រោះហេតុនោះ ខ្លួនអ្នកនឹងទៅជាបុគ្គលក្រៅស្រឡះ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះបាបកម្មណា ហើយចុះត្រាំទឹកគ្រប់ ៗ ពេល ម្នាលព្រាហ្មណ៍ អ្នកកុំធ្វើនូវបាបនោះវិញ កុំ (ចុះត្រាំទឹក) ឲ្យរងារ បៀតបៀននូវសម្បុរសរីរៈរបស់អ្នកឡើយ។
នាងដឹកនាំខ្ញុំ ដែលដើរផ្លូវខុស ឲ្យដើរទៅតាមផ្លូវដ៏ប្រសើរ ម្នាលនាងដ៏ចំរើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រប់ទឹកនេះ ដល់នាង។
សំពត់សាដក ចូរនៅជារបស់អ្នកដដែលចុះ ខ្ញុំមិនត្រូវការសំពត់សាដក (របស់អ្នក) ទេ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់នៃអ្នកទេ អ្នកកុំធ្វើបាបកម្ម ទោះបីក្នុងទីវាលក្ដី ក្នុងទីកំបាំងក្ដី។ បើអ្នកនឹងធ្វើ ឬកំពុងធ្វើនូវបាបកម្ម សូម្បីអ្នកហោះរត់ទៅ ក៏មិនរួចចាកទុក្ខ។ បើអ្នកខ្លាចសេចក្ដីទុក្ខ បើសេចក្ដីទុក្ខមិនជាទីស្រឡាញ់របស់អ្នកទេ អ្នកចូរដល់នូវព្រះពុទ្ធជាតាទិបុគ្គលផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹងចុះ ចូរសមាទាសីលទាំងឡាយចុះ ការដល់នូវទីពឹង និងការសមាទានសីលនោះ នឹងញ៉ាំងអ្នកឲ្យរួចចាក (ទុក្ខ)។
ពីដើម ខ្ញុំជាព្រាហ្មណ៍តែពូជ ថ្ងៃនេះខ្ញុំជាព្រាហ្មណ៍ពិត មានត្រៃវិជ្ជា បរិបូណ៌ដោយវេទ ជាអ្នកមានសួស្ដី ជាអ្នកលាងបាប។
បុណ្ណិកាថេរី។
ចប់ សោឡសកនិបាត។
ID: 636867020673832871
ទៅកាន់ទំព័រ៖