ព្រះត្រៃបិដក ភាគ ៥៧
ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) ចិញ្ចើមទាំងឡាយរបស់ខ្ញុំស្អាតល្អ ដូចជាគំនូសដែលជាងរចនាល្អ (ឥឡូវនេះ) ចិញ្ចើមទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ (កាលពីដើម) ភ្នែកទាំងឡាយ មានសម្បុរថ្លា ខៀវស្រងាត់ រុងរឿងល្អក្រឡង់ ដូចជាកែវមណី (ឥឡូវនេះ) ភ្នែកទាំងនោះ ត្រូវជរាញាំញី ក៏បែរជាមិនល្អ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ ច្រមុះ (របស់ខ្ញុំ) ប្រាកដស្មើដោយដំបារមាស ដែលគេមូរដ៏ល្អ ល្អក្នុងកាលនៃខ្លួននៅក្រមុំ (ឥឡូវនេះ) ច្រមុះនោះ ហាក់ដូចជាទ្រុឌទ្រោម ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ស្លឹកត្រចៀកទាំងឡាយរបស់ខ្ញុំល្អ ហាក់ដូចជាដំបារមាស ដែលជាងធ្វើល្អហើយ ដែលសម្រេចហើយដោយប្រពៃ (ឥឡូវនេះ) ស្លឹកត្រចៀកទាំងនោះ យុរយារ ដោយអាការជ្រួញជ្រីវ ព្រោះតែជរា
ID: 636867021106267605
ទៅកាន់ទំព័រ៖