ព្រះត្រៃបិដក ភាគ ៥៧

​ភ័យ​ដ៏​ធំ​នេះ​ ​ដែល​មិនទាន់​មកដល់​ ​ក៏​រមែង​មកដល់​មុន​មិនខាន​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​ប្រដៅ​ងាយ​ ​មានចិត្ត​ដ៏​ទន់​ ​ប្រកបដោយ​សេចក្តី​គោរព​ដល់គ្នា​នឹងគ្នា​ចុះ​។​ ​
 អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​មានចិត្ត​មេត្តា​ ​ករុណា​ ​សង្រួម​ក្នុង​សីល​ទាំងឡាយ​ ​មានការ​ព្យាយាម​តឹងតែង​ ​មានចិត្ត​ស្លុង​ទៅកាន់​និព្វាន​ ​មាន​សេចក្តី​សង្វាត​មាំ​ ​អស់​កាល​ជានិច្ច​ចុះ​។​ ​អ្នក​ទាំងឡាយ​ ​បើ​ឃើញ​សេចក្តី​ប្រមាទ​ ​ថា​ជា​ភ័យ​ ​ទាំង​ឃើញ​នូវ​សេចក្តី​មិន​ប្រមាទ​ ​ថា​ជាទី​ក្សេម​ហើយ​ ​ចូរ​ចំរើន​នូវ​មគ្គ​មាន​អង្គ​ ​៨​ ​(​កាលបើ​យ៉ាងនេះ​)​ ​ពួក​ភិក្ខុ​ ​ក៏​រមែង​បាន​នូវ​អមតបទ​ ​គឺ​ព្រះនិព្វាន​។​

​បុស្ស​ត្ថេ​រ​។​


 [​២៦០​]​ ​បុគ្គល​ណា​ ​ជា​អ្នក​ប្រព្រឹត្ត​សមគួរ​ ​ជា​អ្នក​ស្ងប់​សមគួរ​ ​មានស្មារតី​ ​ជា​អ្នក​មិន​ធ្វេសប្រហែស​ក្នុង​ការ​ត្រិះរិះ​ ​និង​ការប្រព្រឹត្តិ​សមគួរ​ ​ត្រេកអរ​ដោយ​ភាវនា​ក្នុង​សន្ដាន​ ​មានចិត្ត​តាំង​មាំ​ ​ជា​បុគ្គល​ម្នាក់ឯង​ ​មាន​សេចក្តី​សន្ដោស​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ជា​ភិក្ខុ​។​ ​ភិក្ខុ​កាល​បរិភោគ​ ​នូវ​អាហារ​ស្រស់​ ​ឬ​ក្រៀម​ ​មិន​គប្បី​ឲ្យ​ឆ្អែត​ជ្រុល​ទេ​ ​គប្បី​ជា​អ្នកមាន​ពោះ​ធូរ​ ​មាន​អាហារ​ដ៏​ល្មម​ ​មានស្មារតី​វៀរ​ចេញ​។​ ​ភិក្ខុ​ឈប់​បរិភោគ​ ​៤​ ​ឬ​ ​៥​ ​ពំនូត​ ​(​ក្នុង​កាល​ជិត​ឆ្អែត​)​ ​ហើយ​គប្បី​ផឹកទឹក​ ​នេះ​ជា​ការ​ល្មម​ដល់​កិរិយា​នៅជា​សុខ​ ​នៃ​ភិក្ខុ​អ្នកមាន​ចិត្ត​ស្លុង​ទៅ​រក​ ​(​ព្រះនិព្វាន​)​។​
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 636866963328152886
ទៅកាន់ទំព័រ៖