ព្រះត្រៃបិដក ភាគ ៥៧

​ភិក្ខុ​មានធម៌​ជាទី​ត្រេកអរ​ ​ត្រេកអរ​ក្នុង​ធម៌​ ​កាល​គិត​រឿយ​ ​ៗ​ ​នូវ​ធម៌​ ​រលឹក​រឿយ​ ​ៗ​ ​នូវ​ធម៌​ ​រមែង​មិន​សាបសូន្យ​ចាក​ព្រះ​សទ្ធម្ម​។​ ​បុគ្គល​អ្នក​ធ្ងន់​ដោយ​សេចក្ដី​កំណាញ់​ ​(​ថ្នម​)​ ​កាយ​ ​(​កាលបើ​កាយ​ ​និង​ជីវិត​)​ ​សាបសូន្យ​ទៅ​ ​ក៏​មិន​ខ្មីឃ្មាត​ ​(​ចំពោះ​កិច្ច​គួរ​ធ្វើ​)​ ​បុគ្គល​អ្នក​ជាប់​ចំពាក់​ដោយ​សេចក្ដីសុខ​ក្នុង​សរីរៈ​ ​តើ​សេចក្ដី​សប្បាយ​ ​ដោយ​សមណភាព​ ​(​នឹង​មាន​មក​)​ ​អំពី​ទីណា​។​ ​ទិស​ទាំងអស់​ ​រមែង​មិន​ប្រាកដ​ ​ធម៌​មិន​ភ្លឺច្បាស់​ដល់​ខ្ញុំ​ ​កាលបើ​ព្រះ​សារីបុត្ត​ ​ជា​កល្យាណមិត្ត​ ​(​ទៅកាន់​និព្វាន​)​ ​ហើយ​ ​សត្វលោក​ ​ប្រាកដ​ដូចជា​ទី​ងងឹត​។​ ​បុគ្គល​ដែល​មាន​សម្លាញ់​ព្រាត់ប្រាស​ហើយ​ ​មាន​សាស្ដា​កន្លងទៅ​ហើយ​ ​រមែង​មិន​មាន​មិត្ត​បែប​នុ៎ះ​ ​ដូចជា​កាយគតាសតិ​ឡើយ​។​ ​ពួក​ព្រះ​ថេរៈ​ណា​ចាស់​ ​ៗ​ ​ពួក​ព្រះ​ថេរៈ​នោះ​ ​កន្លងទៅ​ហើយ​ ​ចិត្ត​របស់ខ្ញុំ​មិន​ល្មម​នឹង​ភិក្ខុ​ថ្មី​ ​ៗ​ ​ថ្ងៃនេះ​ ​ខ្ញុំ​ចំរើន​ឈាន​តែម្នាក់ឯង​ ​ដូច​សត្វ​បក្សី​ចូល​ទៅ​សម្ងំ​ក្នុង​សម្បុក​ ​ក្នុង​រដូវភ្លៀង​។​ ​អ្នក​កុំ​ឃាត់​ពួក​ជន​ច្រើន​នៅក្នុង​ប្រទេស​ផ្សេង​ ​ៗ​ ​ដែល​ពុំ​ទាន់បាន​ចួប​ ​ឯ​ពួក​អ្នកស្ដាប់​ ​ចូរ​មក​ចួប​ចុះ​ ​ព្រោះថា​ជាស​ម័យ​ ​(​គួរ​ចួប​)​ ​នឹង​ខ្ញុំ​ហើយ​។​ ​ព្រះ​សាស្ដា​មាន​ចក្ខុ​ ​ទ្រង់ប្រទាន​ឱកាស​ ​មិន​ហាមឃាត់​ពួក​ជន​ច្រើន​ ​នៅក្នុង​ប្រទេស​ផ្សេង​ ​ៗ​ ​ដែល​ពុំ​ទាន់បាន​ចួប​។​ ​កាល​ខ្ញុំ​នៅជា​សេក្ខបុគ្គល​ ​អស់​ ​២៥​ ​ឆ្នាំ​ ​កាម​សញ្ញា​មិនកើត​ឡើង​ទេ​ ​អ្នក​ចូរ​មើល​នូវ​សភាព​ល្អ​របស់​ធម៌​ចុះ​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636866965287674964
ទៅកាន់ទំព័រ៖