ព្រះត្រៃបិដក ភាគ ៥៩

 ​[​៧០៦​]​ ​(​កុមារ​.​.​.​)​ ​ស្ត្រី​ណា​ ​ជា​ភរិយា​របស់​បិតា​ ​មាន​សភាព​មិន​ប្រសើរ​ ​ស្ត្រី​នោះ​ ​ជា​មាតា​បង្កើត​របស់​ខ្លួនខ្ញុំ​ ​បិតា​គប្បី​បណ្តេញ​មាតា​នោះ​ ​ចេញ​ចាក​ផ្ទះ​របស់​ខ្លួន​ ​ព្រោះថា​ ​មាតា​នោះ​ ​គង់​នឹង​នាំទុក្ខ​ឯទៀត​មក​ឲ្យ​បិតា​មិនខាន​។​
 [​៧០៧​]​ ​ស្ត្រី​ណា​ ​ជា​ភរិយា​របស់​បិតា​ ​មាន​សភាព​មិន​ប្រសើរ​ ​ស្ត្រី​នោះ​ ​ជា​មាតា​បង្កើត​របស់​ខ្លួនខ្ញុំ​ ​មាតា​មានធម៌​ដ៏​លាមក​នោះ​ ​បាន​ទូន្មាន​ខ្លួន​ ​ចុះ​អំណាច​ ​ដូចជា​មេ​ដំរី​ ​ចូល​ត្រឡប់​មក​ ​(​កាន់​ផ្ទះ​)​ ​វិញ​។​

​ចប់​ ​ត​ក្ក​ល​ជាតក​ ​ទី៨​។​


​មហា​ធម្មបាល​ជាតក​ ​ទី៩​


 [​៧០៨​]​ ​(​អាចារ្យ​ ​សួរ​ថា​)​ ​អ្វី​ជាវ​ត្ត​របស់​អ្នក​ ​អ្វី​ជា​ព្រហ្មចរិយៈ​របស់​អ្នក​ ​នេះ​ជា​ផល​សុចរិតធម៌​ដូចម្តេច​ ​ដែល​អ្នក​សន្សំ​ល្អ​ហើយ​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ប្រាប់​សេចក្តី​នុ៎ះ​ដល់​ខ្ញុំ​ ​ព្រោះ​ហេតុអ្វី​ ​ទើប​ពួក​ជន​នៅក្មេង​ ​(​ក្នុង​ត្រកូល​)​ ​របស់​អ្នក​ ​មិន​ស្លាប់​។​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636868120066674545
ទៅកាន់ទំព័រ៖