ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣០៩​]​ ​(​បុ​ក្កុ​សប​ណ្ឌិ​ត​ ​ពោល​ថា​)​ ​ពួក​មនុស្ស​រស់នៅ​ ​(​ព្រោះ​អាស្រ័យ​)​ ​នូវ​វាចា​ឥត​ផល​ ​ជា​សំដី​ដែលគេ​ពោល​ឥតអង្គឺមាន​ឡើយ​ ​បុគ្គល​ណា​ ​បាន​ឲ្យ​ ​(​ពាក្យ​ប្តេជ្ញា​)​ ​ហើយក៏​បាន​កាត់​ផ្តាច់​ចោល​ ​(​នូវ​លោភៈ​)​ ​ពាក្យ​ប្តេជ្ញា​នោះ​ ​ជា​ការ​ធ្វើដោយលំបាក​ ​ជាង​ការ​លេប​ដាវ​ ​និង​ជាង​ពាក្យ​នោះ​ទៅទៀត​ ​បពិត្រ​ព្រះបាទ​មា​គ​ធរា​ជ​ ​ហេតុ​ដទៃ​ទាំងអស់​ ​គេ​ធ្វើ​បាន​ដោយ​ងាយ​ទេ​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាងនេះ​ចុះ​។​
 [​៣១០​]​ ​(​ព្រះរាជា​ ​ទ្រង់​សួរ​សេន​ក​បណ្ឌិត​ថា​)​ ​បុ​ក្កុ​សប​ណ្ឌិ​ត​ ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ធម៌​ ​បាន​ឆ្លើយ​នូវ​សេចក្តី​នៃ​ប្រស្នា​រួចហើយ​ ​ឥឡូវនេះ​ ​យើង​នឹង​សួរ​ចំពោះ​សេន​ក​បណ្ឌិត​ ​អ្វី​អេះ​ ​ដែល​បុគ្គល​ធ្វើបានដោយលំបាក​ ​ជាង​ពាក្យ​ប្តេជ្ញា​នោះ​ទៅទៀត​ ​យើង​សួរ​ហើយ​ ​អ្នក​ចូរ​ប្រាប់​នូវ​ហេតុ​ដទៃ​ ​ដែល​បុគ្គល​ធ្វើបានដោយលំបាក​នោះ​ ​(​ដល់​យើង​)​។​
 [​៣១១​]​ ​(​សេន​ក​បណ្ឌិត​ ​ពោល​ថា​)​ ​បុរស​គួរឲ្យ​នូវ​ទាន​ ​ទោះបី​តិច​ក្តី​ ​ច្រើន​ក្តី​ ​បើ​បុគ្គល​ណា​បាន​ឲ្យហើយ​ ​មិន​ក្តៅក្រហាយ​ស្តាយក្រោយ​ ​អំពើនោះ​ ​ជា​ការ​ធ្វើបានដោយលំបាក​ ​ជាង​ការ​លេប​ដាវ​ជាដើម​នោះ​ទៅទៀត​ ​បពិត្រ​ព្រះបាទ​មា​គ​ធរា​ជ​ ​ហេតុ​ដទៃ​ទាំងអស់​ ​គេ​ធ្វើ​បាន​ដោយ​ងាយ​ទេ​ ​សូម​ព្រះអង្គ​ទ្រង់​ជ្រាប​យ៉ាងនេះ​ចុះ​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636868046772962384
ទៅកាន់ទំព័រ៖