ព្រះត្រៃបិដក ភាគ ៥៩

 ​[​៣១៦​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នក​ចូរ​យក​ដំបង​គោះ​ទៃ​មើល​ ​អ្នក​ចូរ​មើល​ពស់​ ​ដែល​មាន​អណ្តាត​ពីរ​ ​ហៀរ​ទឹកមាត់​ចេញ​មក​ ​អ្នក​ចូរ​កាត់​បង់​នូវ​សេចក្តី​សង្ស័យ​ផង​ ​នូវ​សេចក្តី​ងឿងឆ្ងល់​ផង​ ​ក្នុងថ្ងៃនេះ​ ​អ្នក​ចូរ​មើល​ពស់​ ​អ្នក​ចូរ​ទំលាក់​ទៃ​ចោល​ទៅ​។​
 [​៣១៧​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ព្រាហ្មណ៍​នោះ​ ​មាន​សភាព​តក់ស្លុត​ ​ក្នុង​កណ្តាល​បរិស័ទ​ ​ហើយក៏​បោះ​ទៃ​នៃ​សដូវ​ចោល​ ​ទើប​ពស់​ជា​សត្វ​អាសីពិស​ ​លូន​ទៅ​ដោយ​ទ្រូង​ ​មាន​តេជះ​ក្លា​ ​ក៏​បើកពពារ​លូន​ចេញ​មក​។​
 ​[​៣១៨​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ព្រះរាជា​ជន​កៈ​អង្គ​ណា​ ​បាន​ជួបនឹង​សេន​ក​បណ្ឌិត​ ​អ្នកមាន​ប្រាជ្ញា​ឆើត​ ​ព្រះរាជា​ជន​កៈ​ ​(​អង្គ​នោះ​)​ ​ឈ្មោះថា​ ​មានលាភ​បាន​ហើយដោយ​ប្រពៃ​ ​(​ព្រាហ្មណ៍​លុះ​សរសើរ​ព្រះរាជា​ហើយ​ ​ក៏​សរសើរ​ពោធិសត្វ​ថា​)​ ​បពិត្រ​ព្រាហ្មណ៍​អ្នកមាន​ធម៌​កំបាំង​ ​(​ញេយ្យធម៌​)​ ​បើក​ហើយ​ ​ជា​អ្នក​ឃើញ​នូវ​ធម៌​ទាំងអស់​ឬ​ ​បាន​ជា​ញាណ​របស់​អ្នក​គួរ​ស្ញប់ស្ញែង​ម្ល៉េះ​ ​ខ្ញុំ​មានក​ហា​បណៈ​ប្រាំពីរ​រយ​នេះ​ ​សូមអ្នក​យក​ទាំងអស់​ចុះ​ ​ខ្ញុំ​ជូន​អ្នក​ ​ដ្បិត​ខ្ញុំ​បាន​ជីវិត​ក្នុងថ្ងៃនេះ​ ​ដោយសារ​អ្នក​ ​មិន​តែប៉ុណ្ណោះ​សោត​ ​ថែមទាំង​អ្នក​បាន​ធ្វើ​សួស្តី​ ​ដល់​ភរិយា​ ​(​របស់ខ្ញុំ​)​ ​ទៀតផង​។​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636868047462201807
ទៅកាន់ទំព័រ៖