ព្រះត្រៃបិដក ភាគ ៥៩

​កោ​សម្ពិយ​ជាតក​ ​ទី២​


 [​៥១៤​]​ ​(​ព្រះ​សាស្តា​ ​ត្រាស់​ថា​)​ ​ជន​សុទ្ធតែ​មានសម្លេង​ខ្លាំង​ស្មើគ្នា​ ​មិន​មាន​ជន​ណាមួយ​ដឹង​ថា​ ​អាត្មាអញ​ជា​បុគ្គល​ពាល​ឡើយ​ ​កាលបើ​សង្ឃ​កំពុង​បែកគ្នា​ ​ក៏​មិន​មាន​ជន​ណាមួយ​ ​ដឹង​នូវ​ហេតុ​ដទៃ​ ​ឲ្យ​ក្រៃលែង​ជាង​នេះ​ទៅទៀត​។​
 [​៥១៥​]​ ​ពួក​ជន​អ្នក​ភ្លេចស្មារតី​ ​មាន​អាការ​ស្រដៀងនឹង​បណ្ឌិត​ ​មាន​វាចា​ជា​អារម្មណ៍​ ​ចេះតែ​ល្មោភ​និយាយ​ ​តាមដែល​ខ្លួន​ចង់និយាយ​ឲ្យតែ​រួចពីមាត់​ ​មាន​គេ​ដឹកនាំ​ ​ដោយ​ជំលោះ​ណា​ ​ក៏​នៅតែ​មិន​ស្គាល់​នូវ​ជំលោះ​នោះ​ឡើយ​។​
 [​៥១៦​]​ ​ពួក​ជន​ណា​ ​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ជេរ​អញ​ ​បាន​វាយ​អញ​ ​បាន​ផ្ចាញ់​អញ​ ​បាន​លួច​យក​ ​(​ទ្រព្យ​)​ ​អញ​ដូច្នេះ​ ​ពៀរ​របស់​ជន​ទាំងនោះ​ ​រមែង​មិន​ស្ងប់​រម្ងាប់​បាន​ឡើយ​។​
 [​៥១៧​]​ ​លុះតែ​ពួក​ជន​ណា​ ​មិន​ចង​សេចក្តី​ក្រោធ​នោះ​ទុក​ ​ដោយ​គិតថា​ ​ជន​ឯណោះ​ ​បាន​ជេរ​អញ​ ​បាន​វាយ​អញ​ ​បាន​ផ្ចាញ់​អញ​ ​បាន​លួច​យក​ ​(​ទ្រព្យ​)​ ​អញ​ដូច្នេះ​ ​ទើប​ពៀរ​របស់​ជន​នោះ​ ​ស្ងប់​រម្ងាប់​បាន​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636868103963313485
ទៅកាន់ទំព័រ៖