ព្រះត្រៃបិដក ភាគ ៥៩
[៧០៦] (កុមារ...) ស្ត្រីណា ជាភរិយារបស់បិតា មានសភាពមិនប្រសើរ ស្ត្រីនោះ ជាមាតាបង្កើតរបស់ខ្លួនខ្ញុំ បិតាគប្បីបណ្តេញមាតានោះ ចេញចាកផ្ទះរបស់ខ្លួន ព្រោះថា មាតានោះ គង់នឹងនាំទុក្ខឯទៀតមកឲ្យបិតាមិនខាន។
[៧០៧] ស្ត្រីណា ជាភរិយារបស់បិតា មានសភាពមិនប្រសើរ ស្ត្រីនោះ ជាមាតាបង្កើតរបស់ខ្លួនខ្ញុំ មាតាមានធម៌ដ៏លាមកនោះ បានទូន្មានខ្លួន ចុះអំណាច ដូចជាមេដំរី ចូលត្រឡប់មក (កាន់ផ្ទះ) វិញ។
ចប់ តក្កលជាតក ទី៨។
មហាធម្មបាលជាតក ទី៩
[៧០៨] (អាចារ្យ សួរថា) អ្វីជាវត្តរបស់អ្នក អ្វីជាព្រហ្មចរិយៈរបស់អ្នក នេះជាផលសុចរិតធម៌ដូចម្តេច ដែលអ្នកសន្សំល្អហើយ ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ ព្រោះហេតុអ្វី ទើបពួកជននៅក្មេង (ក្នុងត្រកូល) របស់អ្នក មិនស្លាប់។
ID: 636868120066674545
ទៅកាន់ទំព័រ៖