ព្រះត្រៃបិដក ភាគ ៥៩

 ​[​១៦១​]​ ​(​នាង​អាសង្កា​ ​ទូល​ថា​)​ ​បពិត្រ​ព្រះអង្គ​ ​ទ្រង់​ប្រសើរ​លើ​រថ​ ​ពាក្យ​ណា​ដែល​មាន​ក្នុង​ឈ្មោះ​ ​ពាក្យ​នុ៎ះឯង​ ​ជា​ឈ្មោះ​របស់ខ្ញុំ​ព្រះអង្គ​ ​បពិត្រមហារាជ​ ​សូម​ព្រះអង្គ​រង់ចាំ​ចុះ​ ​ខ្ញុំ​ព្រះអង្គ​នឹង​អញ្ជើញ​បិតា​សិន​។​

​ចប់​ ​អា​សង្ក​ជាតក​ ​ទី​ ​៥​។​


​មិគ​លោប​ជាតក​ ​ទី៦​


 [​១៦២​]​ ​(​ត្មាត​ពោធិសត្វ​ ​និយាយ​នឹង​កូន​ថា​)​ ​ម្នាល​មិគ​លោ​បៈ​ ​ដំណើរ​របស់​អ្នក​ប្រាកដ​ដូច្នោះ​ ​មិន​ពេញចិត្ត​អញ​ទេ​ ​ម្នាលកូន​ ​ដ្បិត​អ្នក​ហើរ​ទៅ​ខ្ពស់​ពេក​ ​ម្នាលកូន​ ​អ្នក​សេពគប់​នូវ​ទី​មិនមែន​ផែនដី​។​
 [​១៦៣​]​ ​ផែនដី​ប្រាកដ​ដល់​អ្នក​ ​ដូចជា​ស្រែ​មាន​ជ្រុង​ ​៤​ ​ម្នាលកូន​ ​ចូរ​អ្នក​ត្រឡប់​អំពី​ទីនោះ​មកវិញ​ ​កុំទៅ​ហួស​អំពី​ទីនេះ​ឡើយ​។​
 ​[​១៦៤​]​ ​ពួក​សកុណជាតិ​ឯទៀត​ ​មាន​ស្លាប​ជា​យាន​ ​ទៅកាន់​អាកាស​ ​ពួក​សត្វ​ទាំងនោះ​ ​សំគាល់​ខ្លួន​ថា​ ​ស្មើដោយ​វត្ថុ​ដ៏​ទៀងទាត់​ ​ត្រូវ​កំឡាំង​ខ្យល់បក់​បោក​វិនាស​។​
 ​[​១៦៥​]​ ​(​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ថា​)​ ​មិគ​លោ​បៈ​ ​មិន​ធ្វើតាម​ពាក្យ​ប្រដៅ​របស់​បិតា​ចាស់​ ​ឈ្មោះ​អ​បរ​ណ្ណៈ​ ​ហើរ​កន្លង​នូវ​ខ្យល់​រដូវ​កាល​ ​បាន​ទៅដល់​អំណាច​នៃ​ខ្យល់ព្យុះ​។​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636868033814781219
ទៅកាន់ទំព័រ៖