ព្រះត្រៃបិដក ភាគ ៥៩

 ​[​២៨៧​]​ ​ម្នាល​មាណព​ ​ចូរ​អ្នក​កាន់​យក​ព្រះ​ខាន់​ ​ឆ័ត្រ​ ​និង​ភាជន៍​ទៅចុះ​ ​សូមឲ្យ​មាតា​របស់​អ្នក​ ​ឃើញ​អ្នក​ដោយ​សួស្តី​ ​អ្នក​សោត​ក៏​ចូរ​ទៅ​ចួប​នឹង​មាតា​ចុះ​។​
 [​២៨៨​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្នាល​យក្ខ​ ​កាលបើ​យ៉ាងនេះ​ ​សូមឲ្យ​អ្នក​បាន​សេចក្តី​សុខ​ ​ព្រម​ទំាង​ពួក​ញាតិ​ទាំងអស់​ ​ទ្រព្យ​ក៏​ខ្ញុំ​បាន​ហើយ​ ​ទាំង​ព្រះ​ឱង្ការ​ ​របស់​ព្រះរាជា​ ​ខ្ញុំ​បាន​ធ្វើរួចហើយ​។​

​ចប់​ ​សុ​តន​ជាតក​ ​ទី៣​។​


​មាតុ​បោសក​គិ​ជ្ឈ​ជាតក​ ​ទី៤​


 [​២៨៩​]​ ​(​ត្មាត​ពោធិសត្វ​ ​ពោល​ថា​)​ ​មាតាបិតា​ទាំងនោះ​ចាស់​ ​អាស្រ័យ​នៅ​ឰដ៏​ច្រក​នៃ​ភ្នំ​ ​នឹង​ធ្វើ​ដូ​ចម្តច​ហ្ន៎​ ​អាត្មាអញ​ជាប់អន្ទាក់​ ​លុះអំណាច​នេសាទ​បុត្ត​ ​ឈ្មោះ​និ​លិ​យៈ​ហើយ​។​
 [​២៩០​]​ ​(​នេសាទ​បុត្ត​ ​ពោល​ថា​)​ ​ម្នាល​ត្មាត​ ​ហេតុ​ដូចម្តេច​ ​ក៏បាន​ជា​អ្នក​ខ្សឹកខ្សួល​ ​ការ​ខ្សឹកខ្សួល​របស់​អ្នក​ដូចម្តេច​ហ្ន៎​ ​បក្សី​ចេះនិយាយ​សំដី​មនុស្ស​ ​យើង​មិនដែល​ឮ​ ​មិនដែល​ឃើញ​សោះ​ឡើយ​។​
 [​២៩១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​យើង​ចិញ្ចឹម​មាតាបិតា​ចាស់​ ​អាស្រ័យ​នៅ​ឰដ៏​ច្រក​នៃ​ភ្នំ​ ​យើង​លុះ​ក្នុង​អំណាច​អ្នក​ហើយ​ ​មាតាបិតា​ទាំងនោះ​ ​នឹង​ធ្វើ​ដូចម្តេច​ហ្ន៎​។​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636868045159220084
ទៅកាន់ទំព័រ៖