ព្រះត្រៃបិដក ភាគ ០៦
ស្បង់ ហើយទ្រង់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ រួចហើយទ្រង់ចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយភិក្ខុសង្ឃដ៏ច្រើនចំនួន១០០០រូប គឺពួកបុរាណជដិលទាំងអស់នោះឯង។
[៦១] សម័យនោះឯង ព្រះឥន្ទ្រជាធំជាងទេវតាទាំងឡាយ ប្លែងភេទជាមាណព ហើយដើរទៅអំពីមុខបង្អស់នៃភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយច្រៀងនូវគាថានេះថា
ព្រះដ៏មានព្រះភាគ ព្រះអង្គទូន្មានហើយ (នូវឥន្ទ្រិយ) មានព្រះហឫទ័យផុតស្រឡះហើយ (ចាកអាសវធម៌) ព្រះអង្គមានពណ៌ល្អដូចដុំមាស ឈ្មោះសិង្គី(១) ទ្រង់យាងចូលទៅកាន់ក្រុងរាជគ្រឹះ មួយអន្លើដោយពួកបុរាណជដិល ដែលជាអ្នកទូន្មានហើយ (នូវឥន្ទ្រិយ)ដែរ ជាអ្នកមានចិត្តផុតស្រឡះហើយ (ចាកអាសវធម៌)។
(១) សព្ទដែលប្រែថា មាស តាមក្នុងអភិធានមាន១៧យ៉ាង គឺសុវណ្ណ កនក ជាតរូប សោណ្ណ កញ្ចន សត្ថុវណ្ណ ហរិ កម្ពុ បារុ ហេម ហាដក តបនីយ ហិរញ្ញ បាមីករ សាតកុម្ភ ជម្ពុនទ សិង្គី។ តែក្នុងវិមតិវិនោទនីដីកាថា បណ្តាមាសទាំង១៧នេះ មាសឈ្មោះសិង្គីប្រសើរជាងមាសឯទៀត។
ID: 636793558471102321
ទៅកាន់ទំព័រ៖