ព្រះត្រៃបិដក ភាគ ០៦
ក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក បើអន្តេវាសិកមានទិដ្ឋិខុសកើតឡើង អាចារ្យត្រូវដោះស្រាយដោយខ្លួនឯង ឬត្រូវបង្គាប់គេឲ្យជួយដោះស្រាយក៏បាន ឬត្រូវសម្តែងធម្មីកថាដល់អន្តេវាសិក។ បើអន្តេវាសិកត្រូវគរុកាបត្តិ គួរនឹងចូលបរិវាស អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគួរឲ្យបរិវាសដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរទាញអន្តរាបត្តិ ចូលមកក្នុងមូលាបត្តិ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីទាញអន្តរាបត្តិចូលមកក្នុងមូលាបត្តិចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្តដល់អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់អព្ភានកម្ម អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះអន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីដល់ អន្តេវាសិក អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃ
ID: 636793596875158907
ទៅកាន់ទំព័រ៖