ព្រះត្រៃបិដក ភាគ ០៦

ជ្រលក់ចីវរ​ ​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎​ ​កាល​នឹង​ជ្រលក់ចីវរ​ ​ត្រូវ​ជ្រលក់​ប្រែ​ឲ្យ​សព្វ​ស្មើ​ល្អ​ ​បើ​ដំណក់ទឹក​ស្រក់​មិនទាន់​អស់​ ​កុំអាល​ដើរចេញ​។​ ​បើ​អន្តេវាសិក​មាន​ជម្ងឺ​ ​អាចារ្យ​ត្រូវ​ថែទាំ​ដរាប​អស់ជីវិត​ ​ត្រូវ​រង់ចាំ​លុះតែ​ជា​ជម្ងឺ​។​

​ចប់​ ​អន្តេវាសិក​វត្ត​។​


 [​៩៥​]​ ​សម័យ​នោះ​ឯង​ ​ពួក​អន្តេវាសិក​មិនបាន​ប្រព្រឹត្ត​ល្អ​នឹង​ពួក​អាចារ្យ​ឡើយ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អន្តេវាសិក​ ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ល្អ​នឹង​អាចារ្យ​ ​អន្តេវាសិក​ណា​មិន​ប្រព្រឹត្ត​ឲ្យ​ល្អ​ ​នឹង​ត្រូវអាបត្តិ​ទុក្កដ​។​ ​អន្តេវាសិក​ទាំងនោះ​ ​ក៏​នៅតែ​ប្រព្រឹត្ត​មិនល្អ​ដដែល​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ដើម្បីឲ្យ​អាចារ្យ​បណ្តេញ​ចេញ​នូវ​អន្តេវាសិក​ណា​ដែល​ប្រព្រឹត្ត​មិនល្អ​នឹង​អាចារ្យ​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាចារ្យ​ត្រូវ​បណ្តេញ​អន្តេវាសិក​ដូចសេចក្តី​តទៅ​នេះ​។​ ​គឺ​អាចារ្យ​បញ្ជាក់​អន្តេវាសិក​ដោយ​កាយ​ ​ឬ​ដោយ​វាចា​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636793597472383066
ទៅកាន់ទំព័រ៖