ព្រះត្រៃបិដក ភាគ ០៦

ទ្រគោះ​ខ្ជីខ្ជា​ ​និង​ទុក្ខវេទនា​ដែល​ប្រជុំ​ក្នុង​សរីរកាយ​កើតឡើង​ហើយ​ដ៏​ក្លា​រឹង​អាក្រក់​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​និង​នាំឲ្យ​ខូច​ជីវិត​ ​(​នោះ​បាន​)​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​មិនទាន់​ជ្រះថ្លា​ ​និង​មិនមែន​នាំឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ដល់​ពួក​ជន​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ទេ​។​បេ​។​ ​លុះ​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ហើយ​ទ្រង់​បញ្ញត្ត​ថា​ ​ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ​ ​កាលបើ​ភិក្ខុ​ដឹង​ថា​ ​បុគ្គល​មាន​អាយុ​មិនទាន់​គ្រប់២០ឆ្នាំ​ ​មិន​គប្បី​ឲ្យ​ឧបសម្បទា​ទេ​។​ ​ភិក្ខុ​ណា​ឲ្យ​ឧបសម្បទា​ ​វិនយ​ធរ​ត្រូវ​ធ្វើឲ្យ​សមគួរ​តាម​ធម៌​ចុះ​(​១​)​។​ ​
 ​[​១១២​]​ ​សម័យ​នោះ​ឯង​ ​មានត្រកូល១​ ​ធ្វើ​មរណកាល​ស្លាប់​ទៅ​ ​ដោយ​អហិវាតករោគ​(​២​)​ ​។​ ​ត្រកូល​នោះ​នៅសល់​តែ​បិតា​ ​និង​បុត្រ​តូច​។​ ​បិតា​និង​បុត្រ​តូច​ទាំងពីរ​នាក់​នោះ​ ​បាន​ទៅ​បួស​ក្នុង​សំណាក់​ភិក្ខុ​ទាំងឡាយ​ ​ក៏​ត្រាច់​ទៅ​បិណ្ឌបាត​តែ​ជាមួយគ្នា​។​ ​ឯ​ទារក​នោះ​ ​កាលបើ​មាន​គេ​ឲ្យបាយ​ដល់​បិតា​ ​ក៏​ស្ទុះ​ចូល​ទៅ​ជិត​ ​ហើយ​និយាយ​ពាក្យ​នេះ​ថា​ ​នែ​ឪពុក​ ​ចូរ​ឲ្យ​ខ្ញុំ​ផង​ ​នែ​ឪពុក​ ​ចូរ​ឲ្យ​ខ្ញុំ​ផង​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​ជា​សក្យ​បុត្រ​ទាំងនេះ​ ​មិន​
​(​១​)​ ​ក្នុង​មហា​វិភង្គ​ ​ត្រង់​ឱន​វិស​តិ​វស្ស​សិក្ខាបទ​ទី៥​ ​នៃ​សប្បា​ណ​ក​វគ្គទី៧​ ​ក្នុង​បា​ចិ​ត្តិ​យក​ណ្ឌ​ថា​ ​ឧបជ្ឈាយ៍​ត្រូវអាបត្តិ​បា​ចិ​ត្តិ​យ​។​ ​(​២​)​ ​រោគ​កើតអំពី​ខ្យល់​ ​មានពិស​ដូចជា​ពិសពស់​ ​។​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636793755289219673
ទៅកាន់ទំព័រ៖