ព្រះត្រៃបិដក ភាគ ០៦
[១៤៣] ក្នុងខណៈឧបសម្បទាហើយភ្លាមៗនោះឯង ភិក្ខុត្រូវរាប់ឆាយា
(១) (ស្រមោល) ត្រូវប្រាប់រដូវ
(២) ត្រូវប្រាប់ចំណែកថ្ងៃ
(៣) ត្រូវប្រាប់សង្គីតិ
(៤) ត្រូវប្រាប់និស្ស័យ៤ថា បព្វជ្ជាអាស្រ័យភោជនជាពំនូត ដែលភិក្ខុត្រូវបានមកដោយកំឡាំងកំភួនជើង អ្នកត្រូវធ្វើសេចក្តីប្រឹងប្រែងក្នុងភោជននោះអស់មួយជីវិត។ អតិរេកលាភ (៧យ៉ាង) គឺភត្តដែលទាយកថ្វាយចំពោះសង្ឃទាំងអស់១ ភត្តដែលទាយកឲ្យដល់ភិក្ខុ២-៣រូប តាមសង្ឃសំដែងឲ្យ១ ភត្តដែលទាយកនិមន្តទៅប្រគេន១ ភត្តដែលទាយកឲ្យដល់ភិក្ខុដោយស្លាក គឺសរសេរឈ្មោះភិក្ខុ ឬទាយកហើយចាប់១ ភត្តដែលទាយកឲ្យតែមួយថ្ងៃក្នុងបក្ខៗ (ខាងខ្នើត ឬរនោច)១ ភត្តដែលទាយកឲ្យក្នុងថ្ងៃឧបោសថ១ ភត្តដែលទាយកឲ្យក្នុងថ្ងៃមួយកើត ឬមួយរោច១ (បព្វជិតត្រេកអរក្នុងអតិរេកលាភនោះបាន)។ បព្វជ្ជាអាស្រ័យនូវ
(១) ក្នុងខណៈដែលសូត្រញត្តិចតុត្ថកម្មវាចា ឧបសម្បទាហើយ ត្រូវឲ្យមនុស្សទៅឈរនៅទីវាល ហើយវាស់ស្រមោលមនុស្សដែលឈរនោះដោយបាតជើងឲ្យដឹងថា ស្រមោលនោះចោលទៅប៉ុន្មានជាន់ប៉ុន្មានទប់ ឯទប់នោះ គឺស្រមោលដែលនៅសល់មិនពេញមួយជាន់ ហើយគេជាន់ទទឹងផ្ទប់មក វិធីនេះ គេធ្លាប់ធ្វើមកពីដើមតាមបែបក្នុងគម្ពីរ ឥឡូវនេះមាននាឡិកាហើយ តែបួសហើយវេលាណា គេក៏កត់ម៉ោងមីនុតក្នុងពេលនោះឲ្យដឹងថា បួសហើយម៉ោងប៉ុន្មានៗ មីនុត ព្រោះការវាស់ស្រមោល ក៏គឺឲ្យដឹងពេលវេលាដូចគ្នានឹងនាឡិកាដែរ ការកំណត់ពេលតាមនាឡិកានាំឲ្យស្រួលដល់កិច្ចការសព្វវេលា គឺពេលយប់ ឬពេលថ្ងៃស្រទំរកមើលស្រមោលមិនឃើញ។ (២) ឲ្យដឹងថាបួសក្នុងរដូវណា។ (៣) ឲ្យដឹងថាពេលព្រឹក ឬរសៀល។ (៤) ត្រូវអាចារ្យប្រាប់ការរួបរួមដល់ភិក្ខុដែលទើបនឹងបួសហើយ ឲ្យចាំទុកថា ខ្លួនបួសពីថ្ងៃណា ខែណារដូវណា ពេលម៉ោងប៉ុន្មាន។
ID: 636793773983298913
ទៅកាន់ទំព័រ៖