ព្រះត្រៃបិដក ភាគ ០៦

ឧបោសថក្ខន្ធកៈ​


 [​១៤៧​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ប្រជុំ​គ្នា​និយាយ​ធម៌​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​(​១​)​ ​។​ ​មនុស្ស​ទាំងឡាយ​តែង​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ដើម្បី​ស្តាប់ធម៌​។​ ​មនុស្ស​ទាំងឡាយ​នោះ​កើត​សេចក្តី​ស្រឡាញ់​ ​កើត​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ក៏បាន​បក្ខពួក​ឡើង​។​ ​គ្រានោះ​ឯង​ ​ព្រះបាទ​ពិម្ពិសារ​សេ​និយៈ​ ​ជា​ឥស្សរៈ​ក្នុង​ដែន​មគធៈ​ ​ទ្រង់​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​កើត​ព្រះទ័យ​ត្រិះរិះ​ឡើង​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ឯង​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ប្រជុំ​គ្នា​ ​និយាយ​ធម៌​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៥នៃ​បក្ខ​ ​មនុស្ស​ទាំងឡាយ​តែង​ចូល​ទៅ​រក​បរិ​ព្វា​ជ​ក​ទាំងនោះ​ដើម្បី​ស្តាប់ធម៌​ ​មនុស្ស​ទាំងនោះ​ក៏​កើត​សេចក្តី​ស្រឡាញ់​ ​កើត​សេចក្តី​ជ្រះថ្លា​ ​ក្នុង​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ ​ពួ​ក​បរិ​ព្វា​ជ​ក​មាន​លទ្ធិ​ដទៃ​ក៏បាន​បក្ខពួក​ឡើង​ ​បើ​ដូច្នោះ​គួរតែ​លោកម្ចាស់​ទាំងឡាយ​ប្រជុំ​គ្នា​ក្នុង​ថ្ងៃទី១៤​ ​ទី១៥​ ​និង​ទី៨នៃ​បក្ខ​ដែរ​។​ ​ទើប​ព្រះ​
​(​១​)​ ​គឺ​ក្នុង​កន្លះ​ខែ​ម្តង​ៗ​ ​ហៅថា​បក្ខ​មួយ​ៗ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636793781876820397
ទៅកាន់ទំព័រ៖