ព្រះត្រៃបិដក ភាគ ០៦

សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​ឥឡូវ​សង្ឃ​សន្មត​លំនៅ​ឈ្មោះ​នេះ​ ​ជា​រោង​ឧបោសថ​។​ ​ការ​សន្មតិ​លំនៅ​ឈ្មោះ​នេះ​ ​ជា​រោង​ឧបោសថ​ ​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​គួរ​ស្ងៀម​ ​មិន​គាប់ចិត្ត​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​គួរ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​និយាយឡើង​។​ ​លំនៅ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ជា​រោង​ឧបោសថ​ហើយ​។​ ​ការ​សន្មតិ​នោះ​គាប់ចិត្ត​ដល់​សង្ឃ​ ​ហេតុ​នោះ​ទើប​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​នៅ​យ៉ាងនេះ​។​
 [​១៥៨​]​ ​ក៏​សម័យ​នោះ​ឯង​ ​សង្ឃ​សន្មត​រោង​ឧបោសថ​ពីរ​ ​ក្នុង​អាវាស​មួយ​។​ ​ភិក្ខុ​ទាំងឡាយ​ប្រជុំ​គ្នា​ក្នុង​រោង​ឧបោសថ​ទាំងពីរ​ ​ដោយ​គិតថា​ ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​រោង​ឧបោសថ​នេះ​ ​សង្ឃ​ធ្វើ​ឧបោសថ​ក្នុង​រោង​ឧបោសថ​នេះ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ទ្រង់​មាន​បន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​សន្មត​រោង​ឧបោសថ​ពីរ​ ​ក្នុង​អាវាស​មួយ​ទេ​ ​ភិក្ខុ​ណា​សន្មត​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដក​រោង​ឧបោសថ​មួយ​ចេញ​ ​ហើយ​ធ្វើ​ឧបោសថ​ក្នុង​រោង​ឧបោសថ​មួយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ត្រូវ​ដក​យ៉ាងនេះ​ ​គឺ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ត្រូវឲ្យ​សង្ឃ​ជ្រាប​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​ព្រះសង្ឃ​ស្តាប់​ខ្ញុំ​ ​បើ​សម្មតិកម្ម​មានកាល​គួរ​ដល់​សង្ឃ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់
ID: 636793795072415142
ទៅកាន់ទំព័រ៖