ព្រះត្រៃបិដក ភាគ ០៦
ក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអង្គុយលើទីដែលសង្ឃសន្មតហើយក្តី មិនបានសន្មតក្តី ស្តាប់បាតិមោក្ខក្នុងទីណា ភិក្ខុនោះឈ្មោះថា បានធ្វើឧបោសថក្នុងទីនោះហើយ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃត្រូវការរបៀងឧបោសថ[រោងឧបោសថដែលសន្មតហើយមុននោះ នៅតូច ហើយត្រូវការតរបៀងថែមឲ្យធំទៀតបាន។] ទំហំត្រឹមណា ចូរសន្មតរបៀងឧបោសថទំហំត្រឹមនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវសន្មតយ៉ាងនេះ។ សង្ឃត្រូវកំណត់និមិត្រទាំងឡាយជាមុន។ ភិក្ខុដែលឆ្លាស ប្រតិពល លុះកំណត់និមិត្រទាំងឡាយហើយ ត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ សង្ឃកំណត់ហើយដោយជុំវិញត្រឹមណា បើសម្មតិកម្មមានកាលគួរដល់សង្ឃហើយ គួរសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ និមិត្រទាំងឡាយ ដែលសង្ឃកំណត់ហើយ ដោយជុំវិញត្រឹមណា ឥឡូវសង្ឃសន្មតរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ។ ការសន្មតិរបៀងឧបោសថ ដោយនិមិត្រទាំងឡាយនេះ គាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួលោកដ៏មានអាយុអង្គនោះស្ងៀម មិនគាប់ចិត្តដល់លោកដ៏មានអាយុអង្គណា គួរលោកដ៏មានអាយុ
ID: 636793795593204929
ទៅកាន់ទំព័រ៖