ព្រះត្រៃបិដក ភាគ ០៦

ទី២របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ថា​ ​សូមឲ្យ​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​គប្បី​ចូល​មកកាន់​ដែន​របស់​អញ​នោះ​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​សម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បំណង​ទី៣របស់ខ្ញុំ​ព្រះអង្គ​នេះ​ដូច្នេះ​ថា​ ​សូមឲ្យ​ខ្ញុំ​ព្រះអង្គ​បាន​ចូល​ទៅ​សេពគប់​នឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​បានសម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បំណង​ទី៤របស់ខ្ញុំ​ព្រះអង្គ​ដូច្នេះ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​គប្បី​សំដែងធម៌​ដល់​អញ​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​សម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បំណង​ទី៥របស់ខ្ញុំ​ព្រះអង្គ​នេះ​ដូច្នេះ​ថា​ ​ចំណែកខាង​អញ​ ​គប្បី​ដឹង​ច្បាស់​នូវ​ធម៌​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​ ​ឥឡូវនេះ​ ​បំណង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​បានសម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីដើម​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​នៅជា​កុមារ​នៅឡើយ​ ​ខ្ញុំ​ព្រះអង្គ​មានបំណង៥យ៉ាងនេះ​ ​ឥឡូវនេះ​ ​បំណង​ទាំង៥យ៉ាង​របស់ខ្ញុំ​ព្រះអង្គ​នោះ​ ​ក៏បាន​សម្រេច​បរិបូណ៌​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភាសិត​របស់​ព្រះអង្គ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយដោយ​អនេកបរិយាយ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​គួរនា​ដូចជា​មនុស្ស​ចាប់​របស់​ដែលគេ​ផ្កាប់​ចុះ​ ​ឲ្យ​ផ្ងារ​ឡើង
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636793557662416066
ទៅកាន់ទំព័រ៖