ព្រះត្រៃបិដក ភាគ ០៦

ស្បង់​ ​ហើយ​ទ្រង់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​រួចហើយ​ទ្រង់​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ដ៏​ច្រើន​ចំនួន១០០០រូប​ ​គឺ​ពួក​បុរាណ​ជដិល​ទាំងអស់​នោះ​ឯង​។​
 [​៦១​]​ ​សម័យ​នោះ​ឯង​ ​ព្រះឥន្ទ្រ​ជាធំ​ជាង​ទេវតា​ទាំងឡាយ​ ​ប្លែងភេទ​ជា​មាណព​ ​ហើយ​ដើរទៅ​អំពី​មុខ​បង្អស់​នៃ​ភិក្ខុសង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ហើយ​ច្រៀង​នូវ​គាថា​នេះ​ថា​
​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ព្រះអង្គ​ទូន្មាន​ហើយ​ ​(​នូវ​ឥន្ទ្រិយ​)​ ​មានព្រះហឫទ័យ​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​ ​ព្រះអង្គ​មាន​ពណ៌​ល្អ​ដូច​ដុំ​មាស​ ​ឈ្មោះ​សិង្គី​(​១​)​ ​ទ្រង់​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ ​មួយអន្លើដោយ​ពួក​បុរាណ​ជដិល​ ​ដែល​ជា​អ្នក​ទូន្មាន​ហើយ​ ​(​នូវ​ឥន្ទ្រិយ​)​ដែរ​ ​ជា​អ្នកមាន​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​(​ចាក​អាសវ​ធម៌​)​។​

​(​១​)​ ​សព្ទ​ដែល​ប្រែថា​ ​មាស​ ​តាម​ក្នុង​អភិធាន​មាន១៧យ៉ាង​ ​គឺ​សុវណ្ណ​ ​កនក​ ​ជាតរូប​ ​សោ​ណ្ណ​ ​កញ្ចន​ ​សត្ថុ​វណ្ណ​ ​ហរិ​ ​កម្ពុ​ ​បា​រុ​ ​ហេម​ ​ហាដក​ ​ត​បនីយ​ ​ហិរញ្ញ​ ​បា​មី​ករ​ ​សាត​កុម្ភ​ ​ជម្ពុ​នទ​ ​សិង្គី​។​ ​តែ​ក្នុង​វិមតិវិនោទនី​ដីកា​ថា​ ​បណ្តា​មាស​ទាំង១៧នេះ​ ​មាស​ឈ្មោះ​សិង្គី​ប្រសើរ​ជាងមាស​ឯទៀត​។​
ថយ | ទំព័រទី ១១៥ | បន្ទាប់
ID: 636793558471102321
ទៅកាន់ទំព័រ៖