ព្រះត្រៃបិដក ភាគ ០៦
ទ្រគោះខ្ជីខ្ជា និងទុក្ខវេទនាដែលប្រជុំក្នុងសរីរកាយកើតឡើងហើយដ៏ក្លារឹងអាក្រក់ មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត និងនាំឲ្យខូចជីវិត (នោះបាន) ម្នាលភិក្ខុទំាងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លាដល់ពួកជនដែលមិនទាន់ជ្រះថ្លា និងមិនមែននាំឲ្យរឹងរឹតតែជ្រះថ្លាដល់ពួកជនដែលជ្រះថ្លាស្រាប់ហើយទេ។បេ។ លុះបន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទំាងឡាយ កាលបើភិក្ខុដឹងថា បុគ្គលមានអាយុមិនទាន់គ្រប់២០ឆ្នាំ មិនគប្បីឲ្យឧបសម្បទាទេ។ ភិក្ខុណាឲ្យឧបសម្បទា វិនយធរត្រូវធ្វើឲ្យសមគួរតាមធម៌ចុះ
(១)។
[១១២] សម័យនោះឯង មានត្រកូល១ ធ្វើមរណកាលស្លាប់ទៅ ដោយអហិវាតករោគ
(២) ។ ត្រកូលនោះនៅសល់តែបិតា និងបុត្រតូច។ បិតានិងបុត្រតូចទាំងពីរនាក់នោះ បានទៅបួសក្នុងសំណាក់ភិក្ខុទាំងឡាយ ក៏ត្រាច់ទៅបិណ្ឌបាតតែជាមួយគ្នា។ ឯទារកនោះ កាលបើមានគេឲ្យបាយដល់បិតា ក៏ស្ទុះចូលទៅជិត ហើយនិយាយពាក្យនេះថា នែឪពុក ចូរឲ្យខ្ញុំផង នែឪពុក ចូរឲ្យខ្ញុំផង។ មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្រទាំងនេះ មិន
(១) ក្នុងមហាវិភង្គ ត្រង់ឱនវិសតិវស្សសិក្ខាបទទី៥ នៃសប្បាណកវគ្គទី៧ ក្នុងបាចិត្តិយកណ្ឌថា ឧបជ្ឈាយ៍ត្រូវអាបត្តិបាចិត្តិយ។ (២) រោគកើតអំពីខ្យល់ មានពិសដូចជាពិសពស់ ។
ID: 636793755289219673
ទៅកាន់ទំព័រ៖