ព្រះត្រៃបិដក ភាគ ០៦
ប្រការនោះគឺ) ការប្រកបរឿយៗនូវសេចក្តីជាប់ជំពាក់ដោយកាមសុខ ក្នុងកាមទាំងឡាយណា ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គលទេ មិនប្រកបដោយប្រយោជន៍(មួយ) ការប្រកបរឿយៗនូវសេចក្តីព្យាយាមធ្វើខ្លួនឯងឲ្យលំបាកណា តែងនាំមកនៅសេចក្តីទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ (មួយ) ម្នាលភិក្ខុទាំងឡាយ មជ្ឈិមាបដិបទា (គឺសេចក្តីប្រតិបត្តិយ៉ាងកណ្តាល) មិនប៉ះពាល់នឹងធម៌អមខាងទាំងពីរនោះ [ទីទៃអំពីធម៌អមខាងទាំងពីរនោះ។] តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើអោយកើតបញ្ញាចក្ខុ (គឺធ្វើឲ្យកើតសេចក្តីចេះដឹង) ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ក៏មជ្ឈិមាបដិបទានោះ ដូចម្តេច ដែលតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើអោយកើតបញ្ញាចក្ខុ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវអរិយសច្ច ដើម្បីនិព្វាន (មជ្ឈិមាបដិបទានោះ) គឺ អរិយមគ្គប្រកបដោយអង្គ៨នេះឯង អរិយមគ្គប្រកបដោយអង្គ៨ប្រការ ដូចម្តេច អរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១
ID: 636793423001654179
ទៅកាន់ទំព័រ៖