ព្រះត្រៃបិដក ភាគ ០៦

 [​១៤៣​]​ ​ក្នុង​ខណៈ​ឧបសម្បទា​ហើយ​ភ្លាម​ៗ​នោះ​ឯង​ ​ភិក្ខុ​ត្រូវ​រាប់​ឆាយា​(​១​)​ ​(​ស្រមោល​)​ ​ត្រូវ​ប្រាប់​រដូវ​(​២​)​ ​ត្រូវ​ប្រាប់​ចំណែក​ថ្ងៃ​(​៣​)​ ​ត្រូវ​ប្រាប់​សង្គីតិ​(​៤​)​ ​ត្រូវ​ប្រាប់​និស្ស័យ៤ថា​ ​បព្វជ្ជា​អាស្រ័យ​ភោជន​ជា​ពំនូត​ ​ដែល​ភិក្ខុ​ត្រូវ​បាន​មក​ដោយ​កំឡាំង​កំភួនជើង​ ​អ្នក​ត្រូវ​ធ្វើ​សេចក្តី​ប្រឹងប្រែង​ក្នុង​ភោជន​នោះ​អស់មួយជីវិត​។​ ​អតិរេកលាភ​ ​(​៧យ៉ាង​)​ ​គឺ​ភត្ត​ដែល​ទាយក​ថ្វាយ​ចំពោះ​សង្ឃ​ទាំងអស់១​ ​ភត្ត​ដែល​ទាយក​ឲ្យ​ដល់​ភិក្ខុ២​-​៣រូប​ ​តាម​សង្ឃ​សំដែង​ឲ្យ១​ ​ភត្ត​ដែល​ទាយក​និមន្ត​ទៅ​ប្រគេន១​ ​ភត្ត​ដែល​ទាយក​ឲ្យ​ដល់​ភិក្ខុ​ដោយ​ស្លាក​ ​គឺ​សរសេរ​ឈ្មោះ​ភិក្ខុ​ ​ឬ​ទាយក​ហើយ​ចាប់១​ ​ភត្ត​ដែល​ទាយក​ឲ្យតែ​មួយថ្ងៃ​ក្នុង​បក្ខ​ៗ​ ​(​ខាង​ខ្នើត​ ​ឬ​រនោច​)​១​ ​ភត្ត​ដែល​ទាយក​ឲ្យ​ក្នុង​ថ្ងៃឧបោសថ១​ ​ភត្ត​ដែល​ទាយក​ឲ្យ​ក្នុង​ថ្ងៃមួយ​កើត​ ​ឬមួយ​រោច១​ ​(​បព្វជិត​ត្រេកអរ​ក្នុង​អតិរេកលាភ​នោះ​បាន​)​។​ ​បព្វជ្ជា​អាស្រ័យ​នូវ​
​(​១​)​ ​ក្នុង​ខណៈ​ដែល​សូត្រ​ញត្តិ​ចតុត្ថកម្ម​វាចា​ ​ឧបសម្បទា​ហើយ​ ​ត្រូវឲ្យ​មនុស្ស​ទៅ​ឈរ​នៅ​ទីវាល​ ​ហើយ​វាស់​ស្រមោល​មនុស្ស​ដែល​ឈរ​នោះ​ដោយ​បាតជើង​ឲ្យដឹង​ថា​ ​ស្រមោល​នោះ​ចោល​ទៅ​ប៉ុន្មាន​ជាន់​ប៉ុន្មាន​ទប់​ ​ឯ​ទប់​នោះ​ ​គឺ​ស្រមោល​ដែល​នៅសល់​មិន​ពេញ​មួយ​ជាន់​ ​ហើយ​គេ​ជាន់​ទទឹង​ផ្ទប់​មក​ ​វិធី​នេះ​ ​គេ​ធ្លាប់ធ្វើ​មក​ពីដើម​តាម​បែប​ក្នុង​គម្ពីរ​ ​ឥឡូវនេះ​មាន​នាឡិកា​ហើយ​ ​តែ​បួស​ហើយ​វេលា​ណា​ ​គេ​ក៏​កត់​ម៉ោង​មីនុត​ក្នុង​ពេលនោះ​ឲ្យដឹង​ថា​ ​បួស​ហើយ​ម៉ោង​ប៉ុន្មាន​ៗ​ ​មីនុត​ ​ព្រោះ​ការ​វាស់​ស្រមោល​ ​ក៏​គឺ​ឲ្យដឹង​ពេលវេលា​ដូចគ្នានឹង​នាឡិកា​ដែរ​ ​ការកំណត់​ពេល​តាម​នាឡិកា​នាំឲ្យ​ស្រួល​ដល់​កិច្ចការ​សព្វ​វេលា​ ​គឺ​ពេលយប់​ ​ឬ​ពេលថ្ងៃ​ស្រទំ​រកមើល​ស្រមោល​មិនឃើញ​។​ ​(​២​)​ ​ឲ្យដឹង​ថា​បួស​ក្នុង​រដូវ​ណា​។​ ​(​៣​)​ ​ឲ្យដឹង​ថា​ពេលព្រឹក​ ​ឬ​រសៀល​។​ ​(​៤​)​ ​ត្រូវ​អាចារ្យ​ប្រាប់​ការ​រួបរួម​ដល់​ភិក្ខុ​ដែល​ទើបនឹង​បួស​ហើយ​ ​ឲ្យ​ចាំទុក​ថា​ ​ខ្លួន​បួស​ពី​ថ្ងៃណា​ ​ខែ​ណា​រដូវ​ណា​ ​ពេល​ម៉ោង​ប៉ុន្មាន​។​
ថយ | ទំព័រទី ៣១៥ | បន្ទាប់
ID: 636793773983298913
ទៅកាន់ទំព័រ៖