ព្រះត្រៃបិដក ភាគ ០៦
ហើយឬ។ ភិក្ខុនោះឆ្លើយថា អើ អញបួសហើយ។ ស្ត្រីនោះនិយាយថា មេថុនធម្ម ពួកអ្នកបួសបានដោយកម្រណាស់ (ណ្ហើយ) អ្នកចូរមកសេពមេថុនធម្មចុះ។ ភិក្ខុនោះសេពមេថុនធម្មនឹងស្រ្តីនោះហើយ ទៅយឺតយូរក្រោយគេ។ ភិក្ខុទាំងឡាយបាននិយាយយ៉ាងនេះថា នែអាវុសោ ហេតុអ្វីបានជាអ្នកឯងធ្វើដំណើរឲ្យយឺតយូរយ៉ាងនេះ។ ទើបភិក្ខុនោះប្រាប់ដំណើរនុ៎ះដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុនេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុឲ្យឧបសម្បទាហើយ ឲ្យភិក្ខុជាគ្នីគ្នាប្រាប់កិច្ចដែលភិក្ខុមិនត្រូវធ្វើ៤យ៉ាងផងថា ភិក្ខុឧបសម្បន្នហើយ មិនត្រូវសេពមេថុនធម្ម ដោយហោចទៅសូម្បីនឹងសត្វតិរច្ឆានញី។ ភិក្ខុណាសេពមេថុនធម្ម ភិក្ខុនោះមិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធជាសក្យៈ។ ធម្មតា បុរសមានក្បាលដាច់ហើយ មិនគួររស់ឡើងបាន ដោយកិរិយាតភ្ជាប់សរីរៈនោះ មានឧបមាយ៉ាងណាមិញ ភិក្ខុសេពមេថុនធម្មហើយ មិនមែនជាសមណៈ មិនមែនជាកូនចៅព្រះពុទ្ធសក្យៈ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ អ្នកមិនត្រូវធ្វើកិច្ចនោះអស់មួយជីវិត។ ភិក្ខុឧបសម្បន្នហើយ មិនត្រូវកាន់យករបស់ដែលគេមិនឲ្យ គឺកាន់យកដោយថេយ្យចិត្ត
ID: 636793774708010364
ទៅកាន់ទំព័រ៖