ព្រះត្រៃបិដក ភាគ ០៦

សំដែង​បាតិមោក្ខ​ឡើង​។​ ​កាល​ភិក្ខុ​ទាំងនោះ​កំពុង​សំដែង​បាតិមោក្ខ​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ច្រើនជាង​ ​មកដល់​ក្នុង​វេលា​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​សំដែង​បាតិមោក្ខ​ម្តង​ទៀត​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​ ​ស្រាប់តែ​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើ​ៗ​គ្នា​ ​មកដល់​ក្នុង​ពេលនោះ​។​បេ​។​ ​តិច​ជាង​។​ ​ឧទ្ទេស​ដែល​ភិក្ខុ​បាន​សំដែង​រួច​ទៅ​ហើយ​ ​ក៏​ឈ្មោះថា​ ​បាន​សំដែង​ល្អ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ត្រូវ​ស្តាប់​ ​នូវ​ឧទ្ទេស​ដ៏​សេសសល់​ចុះ​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាសនា​នេះ​ ​បើ​ក្នុង​ទី​អាវាស១​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ច្រើន​រូប​ ​គឺ​ចំនួន៤រូប​ ​ឬ​ច្រើនជាង៤រូប​ឡើង​ទៅ​ ​ប្រជុំ​គ្នា​ក្នុង​ឧបោសថ​ថ្ងៃ​នោះ​។​ ​ភិក្ខុ​ទាំងនោះ​ដឹង​ថា​ ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​មិនទាន់​មកដល់​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​សំគាល់​ថា​ជា​ធម៌​ ​សំគាល់​ថា​ជា​វិន័យ​ ​ជាពួក​ ​សំគាល់​ថា​ព្រមព្រៀង​គ្នា​ ​ក៏​ធ្វើ​ឧបោសថ​ ​សំដែង​បាតិមោក្ខ​ឡើង​។​ ​ភិក្ខុ​ទាំងនោះ​ទើបតែ​សំដែង​បាតិមោក្ខ​រួចហើយ​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ ​ច្រើ​ង​ជាង​ ​មកដល់​ក្នុង​ពេលនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ ​ត្រូវ​សំដែង​បាតិមោក្ខ​ម្តង​ទៀត​។​ ​ពួក​ភិក្ខុ​អ្នក​សំដែង​ត្រូវអាបត្តិ​ទុក្កដ​។​បេ​។​ ​ស្រាប់តែ​មាន​ពួក​អាវាសិក​ភិក្ខុ​ដទៃ​ស្មើ​ៗ​គ្នា​ ​មកដល់​ក្នុង​ពេលនោះ​។​បេ​។​ ​តិច​ជាង​។​ ​បាតិមោក្ខ​ដែល​ ​ភិក្ខុ​បាន​សំដែង​រួច​ទៅ​ហើយ​ ​ក៏​ឈ្មោះថា​ ​
ថយ | ទំព័រទី ៤១៩ | បន្ទាប់
ID: 636793818349826533
ទៅកាន់ទំព័រ៖