ព្រះត្រៃបិដក ភាគ ០៦
[១៩៣] ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមកមិនទាន់ដល់។ ភិក្ខុទាំងនោះ ក៏មានសេចក្តីសង្ស័យថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើទេ ហើយចេះតែធ្វើឧបោសថ សំដែងបាតិមោក្ខទៅ។ កាលដែលភិក្ខុទាំងនោះកំពុងសំដែងបាតិមោក្ខ ស្រាប់តែពួកអាវាសិកភិក្ខុដទៃច្រើនជាង មកដល់ក្នុងវេលានោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនោះ ត្រូវសំដែងបាតិមោក្ខម្តងទៀតចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។បេ។ ស្រាប់តែពួកអាវាសិកភិក្ខុដទៃស្មើៗគ្នា មកដល់ក្នុងពេលនោះ។បេ។ តិចជាង។ ឧទ្ទេសដែលភិក្ខុបានសំដែងរួចហើយ ក៏ឈ្មោះថា បានសំដែងល្អហើយ ភិក្ខុទាំងនោះត្រូវស្តាប់ឧទ្ទេសដ៏សេសសល់ចុះ។ ពួកភិក្ខុអ្នកសំដែងត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើក្នុងទីអាវាស១ មានពួកអាវាសិកភិក្ខុច្រើនរូប គឺចំនួន៤រូប ឬច្រើនជាង៤រូបឡើងទៅ ប្រជុំគ្នាក្នុងឧបោសថថ្ងៃនោះ។ ភិក្ខុទាំងនោះដឹងថា មានពួកអាវាសិកភិក្ខុដទៃមិនទាន់មកដល់។ ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យថា យើងគួរធ្វើឧបោសថ ឬមិនគួរធ្វើទេ ហើយ
ID: 636793819093329059
ទៅកាន់ទំព័រ៖