ព្រះត្រៃបិដក ភាគ ៦៤

 [៨៨​] អធិប្បាយ​ពាក្យ​ថា​ ជន​អ្នក​ឈ្លាសវៃ​ រមែង​ពោល​នូវ​បុគ្គល​នោះ ថា​ជា​អ្នក​មាន​អរិយធម៌​ ត្រង់​ពាក្យ​ថា​ ជន​អ្នក​ឈ្លាសវៃ​ គឺ​ជន​ទាំងឡាយ​ណា​ ជា​អ្ន​កឈ្លាសវៃ​ក្នុង​ខន្ធ​ ឈ្លាសវៃ​ក្នុង​ធាតុ​ ឈ្លាសវៃ​ក្នុង​អាយតនៈ​ ឈ្លាសវៃ​ក្នុង​បដិច្ចសមុប្បាទ​ ឈ្លាស​វៃក្នុង​សតិ​ប្ប​ដ្ឋាន​ ឈ្លាសវៃ​ក្នុង​សម្ម​ប្ប​ធាន​ ឈ្លាស​វៃ​ក្នុង​ឥទិ្ធ​បាទ​ ឈ្លាសវៃ​ក្នុង​ឥន្រ្ទិយ​ ឈ្លាសវៃ​ក្នុង​ពលៈ​ ឈ្លាសវៃ​ក្នុង​ពោជ្ឈង្គ​ ឈ្លាសវៃ​ក្នុង​មគ្គ​ ឈ្លាសវៃ​ក្នុង​ផល​ ឈ្លាសវៃ​ក្នុង​ព្រះ​និពា្វន​ ជន​អ្នក​ឈ្លាសវៃ​នោះ​ រមែង​ពោល​យ៉ាងនេះ​ថា​ នុ៎ះ​ជា​ធម៌​របស់​ពួក​អរិយៈ​ នុ៎ះ​មិនមែន​ជា​ធម៌​របស់​ពួក​អ្នក​មិនមែន​អរិយៈ​ នុ៎ះ​ជា​ធម៌​របស់​ពួក​បណ្ឌិត​ នុ៎ះ​មិនមែន​ជា​ធម៌​របស់​ពួក​ពាល​ នុ៎ះ​ជា​ធម៌​របស់​ពួក​សប្បុរស​ នុ៎ះ​មិនមែន​ជា​ធម៌​របស់​ពួក​អសប្បុរស​ ​ពួក​អ្នក​ឈ្លាសវៃ​ រមែង​ពោល​យ៉ាងនេះ​ សំដែង​យ៉ាងនេះ​ និយាយ​យ៉ាងនេះ​ បំភ្លឺ​យ៉ាងនេះ​ បញ្ចេញ​យ៉ាងនេះ​ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជន​អ្នក​ឈ្លាសវៃ​ទាំងឡាយ​ រមែង​ពោល​នូវ​បុគ្គល​នោះ​ ថា​ជា​អ្នកមាន​អរិយធម៌។
 [៨៩​] អធិប្បាយ​ពាក្យ​ថា​ កិលេស​ដ៏​ក្រាស់​ណាមួយ​ ក្នុង​លោក​នៃ​ភិក្ខុ​ណា​ មិន​មាន​ ត្រង់​ពាក្យ​ថា​ នៃ​ភិក្ខុ​ណា​ គឺ​នៃ​ព្រះអរហន្ត​ខីណាស្រព។ ពាក្យ​ថា​ កិលេស​ដ៏​ក្រាស់​ បាន​ដល់​ កិលេស​ដ៏​ក្រាស់​ ៧ គឺ​ កិលេស​ដ៏​ក្រាស់​គឺ​រាគៈ​ កិលេស​ដ៏​ក្រាស់​គឺ​ទោសៈ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់
ID: 637349335991925800
ទៅកាន់ទំព័រ៖