ព្រះត្រៃបិដក ភាគ ៦៤

ផ្សព្វ​ ក្នុង​ត្រកូល​ គណៈ​ អាវាស​ លាភ​ យស​ សេចក្តី​សរសើរ​ សុខ​ក្នុង​ចីវរ​ បិណ្ឌបាត​ សេនាសនៈ​ គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ក្នុង​កាមធាតុ​ រូបធាតុ​ អរូបធាតុ​ ក្នុង​កាមភព​ រូបភព​ អរូបភព​ ក្នុង​សញ្ញា​ភព​ អសញ្ញា​ភព​ នេវ​សញ្ញា​នា​សញ្ញា​ភព​ ឯក​វោការ​ភព​ ចតុ​វោការ​ភព​ បញ្ចវោការ​ភព​ ក្នុង​កាល​ជា​អតីត​ អនាគត​ បច្ចុប្បន្ន​ ក្នុង​អា​រម្ម​ណ៍​ទាំងឡាយ​ដែល​ខ្លួ​នឃើញ​ ឮ ប៉ះពាល់​ ឬគប្បី​ដឹង​ ព្រោះ​ហេតុ​នោះ​ តណ្ហា​នោះ​ឈ្មោះថា​ វិស​ត្តិកា​។
 ពា​ក្យ​ថា​ ក្នុង​លោក​ គឺ​ក្នុង​អបាយលោក​ មនុស្សលោក​ ទេវលោក​ ខន្ធ​លោក​ ធាតុ​លោក​ អាយតន​លោក​។
 ពាក្យ​ថា​ ជា​អ្នកមាន​សតិ​ គឺ​មានសតិ​ ដោយហេតុ​ ៤ យ៉ាងគឺ​ មានសតិ​ កាល​ចំរើន​កាយានុបស្សនា​សតិ​ប្ប​ដ្ឋាន​ ក្នុង​កាយ​ ក្នុង​វេទនា​ទាំងឡាយ​ ក្នុងចិត្ត​ មានសតិ​ កាល​ចំរើន​ធម្មា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ ក្នុង​ធម៌​ទាំងឡាយ​។ មានសតិ​ ដោយហេតុ​ ៤ យ៉ាង​ទៀត​ គឺ​មានសតិ​ ដោយ​ការ​វៀរ​ចាក​កាម​មិន​មានសតិ​ មានសតិ​ដោយ​ការបាន​ធ្វើ​ធម៌​ទាំងឡាយ​ ដែល​ខ្លួន​គប្បី​ធ្វើ​ដោយ​សតិ​ មានសតិ ដោយ​ការបាន​កំចាត់​នូវ​ធម៌​ទាំងឡាយ​ ជា​ទំនាស់​ដល់​សតិ​ មានសតិ​ដោយ​ការ​មិន​ភ្លេចភ្លាំង​នូវ​ធម៌​ទាំងឡាយ​ ជា​និមិត្ត​របស់​សតិ​។ មានសតិ​ដោយហេតុ​ ៤ យ៉ាង​ទៀត​ គឺ​មានសតិ​ដោយ​ការបាន​ ប្រកបដោយ​សតិ​
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637349106730917351
ទៅកាន់ទំព័រ៖