ព្រះត្រៃបិដក ភាគ ៦៤
[២១៦] ដំណក់ទឹក មិនជាប់នៅលើស្លឹកឈូកយ៉ាងណា វារិមិនជាប់នៅលើផ្កាឈូកយ៉ាងណា មុនិ មិនជាប់ក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះដែរ។
[២១៧] ពាក្យថា ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា សេចក្តីថា គ្រាប់ទឹក លោកហៅថា ដំណក់ទឹក។ ស្លឹកឈូក លោកហៅថា ឈូក។ ដំណក់ទឹកមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើស្លឹកឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) ដំណក់ទឹកមិនជាប់លើស្លឹកឈូកយ៉ាងណា។
[២១៨] ពាក្យថា វារិ មិនជាប់នៅលើផ្កាឈូកយ៉ាងណា សេចក្តីថា ផ្កាឈូក លោកហៅថា ឈូក។ ទឹក លោកហៅថា វារិ។ វារិ មិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ គឺមិនជាប់នៅ មិនជ្រួតជ្រាប មិនប្រឡាក់ហើយ លើផ្កាឈូកយ៉ាងណា ហេតុនោះ (ទ្រង់ត្រាស់ថា) វារិ មិនជាប់នៅលើផ្កាឈូក យ៉ាងណា។
[២១៩] អធិប្បាយពាក្យថា មុនិមិនជាប់នៅក្នុងអារម្មណ៍ដែលខ្លួនឃើញ ឮ ឬប៉ះពាល់ ក៏យ៉ាងនោះ ត្រង់ពាក្យថា យ៉ាងនោះ គឺជាពាក្យផ្តល់សេចក្តីឧបមា។ ពាក្យថា មុនិ សេចក្តីថា ញាណ លោកហៅថា មោនៈ បានខាងបា្រជ្ញា ការដឹងច្បាស់។បេ។
ID: 637349971686256986
ទៅកាន់ទំព័រ៖