ព្រះត្រៃបិដក ភាគ ៦៤

បព្វជិត​នោះ​ ដែល​ត្រូវ​សង្កប្បៈ​ទាំងឡាយ​គ្រប​សង្កត់​ហើយ​ រមែង​សញ្ជប់សញ្ជឹង​ដូច​មនុស្សកំព្រា​ បព្វជិត​មាន​សភាព​ដូច្នោះ​ លុះ​ឮពាក្យសំដី​របស់​ពួក​ជន​ដទៃ​ហើយ​ រមែង​អៀនអន់។
[២៤៦​] លំដាប់នោះ​ បុគ្គល​ដែល​ត្រូវ​វាទៈ​ជន​ដទៃ​ដាស់តឿន​ហើយ​ រមែង​ធ្វើស​ស្រ្តា​ទាំងឡាយ​ នុ៎ះ​ជា​សេចក្តី​ជាប់​ចំពាក់​ធំ​របស់​បុគ្គល​នោះ​ បុគ្គល​នោះ​ រមែង​ផ្គង​ពាក្យ​កុហក។

 [២៤៧​] អធិប្បាយ​ពាក្យ​ថា​ លំដាប់នោះ​ បុគ្គល​ដែល​ត្រូវ​វាទៈ​ជន​ដទៃ​ដាស់​តឿន​ហើយ​ រមែង​ធ្វើ​សស្ត្រា​ទាំងឡាយ​ ត្រង់​ពាក្យ​ថា​ លំដាប់នោះ​ គឺជា​ពាក្យ​ភ្ជាប់​បទ​ ជា​ពាក្យ​ជាប់​ចំពាក់​ដោយបទ​ ជា​ពាក្យ​បំពេញ​បទ​ ជា​ពាក្យ​ប្រជុំ​អក្ខរៈ​ ជា​ពាក្យ​សម្រួល​ព្យញ្ជនៈ​ ពាក្យ​ថា​ លំដាប់នោះ​ គឺជា​ពាក្យ​លំដាប់​បទ។ ពាក្យ​ថា​ សស្ត្រា​ បាន​ដល់​សស្ត្រា​ ៣ យ៉ាង​ គឺ​ សស្ត្រា​គឺ​កាយ​ ១ សស្រ្តា​គឺ​វាចា​ ១ សស្ត្រា​គឺ​ចិត្ត​ ១។ កាយទុច្ចរិត​ ៣ ឈ្មោះថា​ សស្ត្រា​គឺ​កាយ​ វចីទុច្ចរិត​ ៤ ឈ្មោះថា​ សស្ត្រា​គឺ​វាចា​ មនោ​ទុច្ចរិត​ ៣ ឈ្មោះថា​ សស្ត្រា​គឺ​ចិត្ត។ ពាក្យ​ថា​ បុគ្គល​ដែល​ត្រូវ​វាទៈ​ជន​ដទៃ​ដាស់តឿន​ហើយ​ គឺ​បុគ្គល​ជា​ឧបជ្ឈាយ៍​ក្តី​ អាចារ្យ​ក្តី​ បុគ្គល​មាន​ឧបជ្ឈាយ៍​ស្មើគ្នា​ក្តី​ បុគ្គល​មាន​អាចារ្យ​ស្មើគ្នា​ក្តី​ មិត្ត​ក្តី​ បុគ្គល​ដែល​ធ្លាប់​ឃើញ​គ្នា​ក្តី​ បុគ្គល​ដែល​ធ្លាប់​គប់​រកគ្នា​ក្តី​ សំឡាញ់​ក្តី​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637350007672671245
ទៅកាន់ទំព័រ៖