ព្រះត្រៃបិដក ភាគ ៦៤
ពាក្យថា ភិក្ខុ គឺឈ្មោះថា ភិក្ខុ ព្រោះទំលាយចោលនូវធម៌ទាំង ៧។ គឺជាអ្នកទម្លាយសក្កាយទិដ្ឋិ ទម្លាយវិចិកិច្ឆា ទម្លាយសីលព្វត្តបរាមាសៈ ទម្លាយរាគៈ ទម្លាយទោសៈ ទម្លាយមោហៈ ទម្លាយមានះ។ ពួកអកុសលធម៌ដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ប្រព្រឹត្តទៅក្នុងភពថ្មី ប្រកបដោយការក្រវល់ក្រវាយ មានផលជាទុក្ខ មានជាតិ ជរា មរណៈក្នុងខាងមុខ ភិក្ខុនោះ ទម្លាយបង់ហើយ។
(ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលសភិយៈ បុគ្គលណា) ដល់នូវការរលត់ ឆ្លងសេចក្តីសង្ស័យ ដោយផ្លូវដែលខ្លួនធ្វើហើយ លះបង់នូវវិភវតណ្ហា និងភវតណ្ហា មានព្រហ្មចរិយធម៌ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានភពថ្មីអស់ហើយ បុគ្គលនោះ ឈ្មោះថា ភិក្ខុ
ហេតុនោះ (ទ្រង់ត្រាស់ថា) ភិក្ខុណា ជាអ្នកស្ងប់រម្ងាប់ផង។ ពាក្យថា អ្នកមានចិត្តរលត់ គឺអ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវរាគៈ ព្រោះជាអ្នករំលត់ទោសៈ ព្រោះជាអ្នករំលត់មោហៈ អ្នកមានចិត្តរលត់ ព្រោះជាអ្នករំលត់នូវកោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភ មានះ អតិមានះ មទៈ បមាទៈ កិលេសទាំងពួង ទុច្ចរិតទាំងពួង
ID: 637349335010547708
ទៅកាន់ទំព័រ៖