ព្រះត្រៃបិដក ភាគ ៦៤
បព្វជិតនោះ ដែលត្រូវសង្កប្បៈទាំងឡាយគ្របសង្កត់ហើយ រមែងសញ្ជប់សញ្ជឹងដូចមនុស្សកំព្រា បព្វជិតមានសភាពដូច្នោះ លុះឮពាក្យសំដីរបស់ពួកជនដទៃហើយ រមែងអៀនអន់។
[២៤៦] លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្រ្តាទាំងឡាយ នុ៎ះជាសេចក្តីជាប់ចំពាក់ធំរបស់បុគ្គលនោះ បុគ្គលនោះ រមែងផ្គងពាក្យកុហក។
[២៤៧] អធិប្បាយពាក្យថា លំដាប់នោះ បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ រមែងធ្វើសស្ត្រាទាំងឡាយ ត្រង់ពាក្យថា លំដាប់នោះ គឺជាពាក្យភ្ជាប់បទ ជាពាក្យជាប់ចំពាក់ដោយបទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា លំដាប់នោះ គឺជាពាក្យលំដាប់បទ។ ពាក្យថា សស្ត្រា បានដល់សស្ត្រា ៣ យ៉ាង គឺ សស្ត្រាគឺកាយ ១ សស្រ្តាគឺវាចា ១ សស្ត្រាគឺចិត្ត ១។ កាយទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺកាយ វចីទុច្ចរិត ៤ ឈ្មោះថា សស្ត្រាគឺវាចា មនោទុច្ចរិត ៣ ឈ្មោះថា សស្ត្រាគឺចិត្ត។ ពាក្យថា បុគ្គលដែលត្រូវវាទៈជនដទៃដាស់តឿនហើយ គឺបុគ្គលជាឧបជ្ឈាយ៍ក្តី អាចារ្យក្តី បុគ្គលមានឧបជ្ឈាយ៍ស្មើគ្នាក្តី បុគ្គលមានអាចារ្យស្មើគ្នាក្តី មិត្តក្តី បុគ្គលដែលធ្លាប់ឃើញគ្នាក្តី បុគ្គលដែលធ្លាប់គប់រកគ្នាក្តី សំឡាញ់ក្តី
ID: 637350007672671245
ទៅកាន់ទំព័រ៖