ព្រះត្រៃបិដក ភាគ ៦៦
កំពុងញាប់ញ័រដោយលាភ កំពុងញាប់ញ័រដោយការមិនមានលាភ កំពុងញាប់ញ័រដោយយស កំពុងញាប់ញ័រដោយការមិនមានយស កំពុងញាប់ញ័រដោយសេចក្តីសរសើរ កំពុងញាប់ញ័រដោយនិន្ទា កំពុងញាប់ញ័រដោយសុខ កំពុងញាប់ញ័រដោយទុក្ខ កំពុងញាប់ញ័រដោយជាតិ កំពុងញាប់ញ័រដោយជរា កំពុងញាប់ញ័រដោយព្យាធិ កំពុងញាប់ញ័រដោយមរណៈ កំពុងញាប់ញ័រដោយសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ កំពុងញាប់ញ័រដោយទុក្ខក្នុងនរក កំពុងញាប់ញ័រដោយទុក្ខក្នុងកំណើតតិរច្ឆាន កំពុងញាប់ញ័រដោយទុក្ខក្នុងបិត្តិវិស័យ កំពុងញាប់ញ័រដោយទុក្ខជារបស់មនុស្ស ដោយទុក្ខមានការចុះកាន់គភ៌ជាមូល ដោយទុក្ខ មានការឋិតនៅក្នុងគភ៌ជាមូល ដោយទុក្ខ មានការចេញចាកគភ៌ជាមូល ដោយទុក្ខ មានការជាប់ចំពាក់នៃសត្វដែលកើតហើយ ដោយទុក្ខ ដែលទាក់ទងអំពីបុគ្គលដទៃនៃសត្វដែលកើតហើយ ដោយទុក្ខ គឺការព្យាយាមរបស់ខ្លួន ដោយទុក្ខ គឺការព្យាយាមរបស់បុគ្គលដទៃ ដោយទុក្ខទុក្ខ ដោយទុក្ខ គឺសង្ខារ ដោយទុក្ខ ព្រោះការប្រែប្រួល ដោយទុក្ខ គឺរោគភ្នែក រោគត្រចៀក រោគច្រមុះ រោគអណ្តាត រោគកាយ រោគក្បាល រោគត្រង់ស្លឹកត្រចៀក រោគមាត់ រោគធ្មេញ ក្អក ហឺត ឫសដូងច្រមុះ
ID: 637353461041729388
ទៅកាន់ទំព័រ៖