ព្រះត្រៃបិដក ភាគ ៦៨

បុគ្គល​កាល​ពិចារណា​ឃើញ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំង​ខាងក្រៅ មិន​រីករាយ មិន​សរសើរ​ មិន​ឋិត​នៅក្នុង​ការ​ជ្រប់​ចិត្ត​ចំពោះ​វេទនា​ គឺ​លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស​ ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​នូវ​ការ​រីករាយ សរសើរ ជ្រប់​ចិត្ត​ កួច​កាន់ ស្ទាបអង្អែល ប្រកាន់។ បុគ្គល​កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង​ជា​ធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង​ កាល​ពិចារណា​ឃើញ​នូវ​ការ​វិនាស​ទៅជាធម្មតា​ ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង​ និង​ការ​វិនាស​ទៅជាធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង​ជា​ធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ កាល​ពិចារណា​ឃើញ​នូវ​ការ​វិនាស​ទៅជាធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង និង​ការ​វិនាស​ទៅជាធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ​ កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង​ជា​ធម្មតា ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង​ ទាំង​ខាងក្រៅ កាល​ពិចារណា​ឃើញ​នូវ​ការ​វិនាស​ទៅជាធម្មតា​ ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង ទាំង​ខាងក្រៅ កាល​ពិចារណា​ឃើញ​នូវ​ការ​កើតឡើង និង​ការ​វិនាស​ទៅជាធម្មតា​ ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង ទាំង​ខាងក្រៅ មិន​រីករាយ មិន​សរសើរ មិន​ឋិតនៅ​ក្នុង​សេចក្តី​ជ្រប់​ចិត្ត​ ចំពោះ​វេទនា គឺ​លះបង់ បន្ទោបង់ ធើ្វ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​នូវ​ការ​រីករាយ​ សរសើរ ជ្រប់​ចិត្ត កួច​កាន់ ស្ទាបអង្អែល ប្រកាន់។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637356951717688005
ទៅកាន់ទំព័រ៖